លោកនាយករដ្ឋមន្ត្រីជប៉ុនគីសុីដា ហ្វីមីអូបានឆ្លៀតទទួលសម្តេចតេជោ ហ៊ុន សែន ដោយក្តីគោរពរាប់អានជាមិត្តចាស់

ចែករំលែក៖

ប្រទេសជប៉ុន៖ លោកនាយករដ្ឋមន្ត្រីជប៉ុនគីសុីដា ហ្វីមីអូបានឆ្លៀតទទួលសម្តេចតេជោ ហ៊ុន សែន ដោយក្តីគោរពរាប់អានជាមិត្តចាស់ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ស្របពេលដែលសម្តេចនឹងអមដំណើរដោយក្រុមគ្រួសារទៅពិនិត្យភ្នែក នៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានប្រសាសន៍ថា ៖ ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រី ទៀតក្តីតែដោយក្តីស្រឡាញ់រាប់អាន ក្នុងឋានះជាមិត្តចាស់ដែលធ្លាប់ធ្វើការ ជាមួយគ្នាក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុន លោកនាយករដ្ឋមន្ត្រីជប៉ុនគីសុីដា ហ្វីមីអូបានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ ខ្ញុំសូមអរគុណចំពោះ លោក គីសុីដាហ្វីមីអូដែលនៅបន្តរាប់អានខ្ញុំក្នុងឋានះជាមិត្តចាស់ម្នាក់និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។

សម្តេចតេជោ បន្តថា ៖ ខ្ញុំសូមអរគុណផងដែរដល់មិត្តភក្រទាំងអស់ដែលមកជួបពិភាក្សាជាមួយខ្ញុំពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ។

សម្តេចបន្តថា ៖ (មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានថាពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថាសុខភាពខ្ញុំមិនល្អមកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់)។

យើងសូមប្រាប់ទៅពួកអ្នកវិញថាសុខភាពហ៊ុន សែនបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជាទើបហ៊ុន សែនលាចាកលោកនេះទៅ។យើងសូមផ្តល់យោបល់ឱ្យពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពហ៊ុន សែន។

ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី ១២មករា២០២៤ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញសូមពួកជ្រុលនិយមកុំបារម្ភពីខ្ញុំធ្វើអីគិតពីខ្លួនឯងទៅល្អជាង៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print