ខេត្តបន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍០២ករណីដោយឡែកពីគ្នាក្នុងយប់ថ្ងៃតែនៅស្រុកស្វាយចេកនិងស្រុកភ្នំស្រុកធ្វើឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកនៅស្រុកមង្គលបូរី ។
នបាលស្រុកភ្នំស្រុកបានប្រាប់ថាៈនៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយខ្លួនឯង ស្ថិតនៅចំណុចខាងកើត លូប្រអប់ផ្លូវកែងខាងក្រោយអនុវិទ្យាល័យស្ពានមេត្រីចម្ងាយប្រហែល៥០ម៉ែតស្ថិតក្នុងភូមិរោគ ឃុំ ស្ពានស្រែង ស្រុកភ្នំស្រុក ។
នគរបាលបានបញ្ជាក់ថាៈដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីមសេរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1L-២៥៤០ បើកបរដោយឈ្មោះ ហឿល ប៊ុនយ៉ុង ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិ កណ្តោល ឃុំ ស្ពានស្រែង ស្រុកភ្នំស្រុក បើកបរក្នុងល្បឿនលឿនពីលិចទៅកើតមកដល់ចំណុចសំណង់ទ្វារទឹកភូមិរោគបានបត់ស្ដាំតាមបណ្ដោយផ្លូវ ពីភូមិរោគទៅភូមិកណ្ដោល ខាងក្រោយអនុវិទ្យាស្ពានមេត្រីប្រហែលចម្ងាយ៥០ម៉ែត្របានជាន់ហ្រ្វាំងក្រោយនិងចាប់ហ្រ្វាំងមុខបណ្ដាលអោយត្រលាប់ម៉ូតូបោកក្បាលនឹងផ្លូវថ្នល់បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ដោយឡែកមួយករណីទៀតនៅស្រុកស្វាយចេក នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយកើតឡើងរវាងរថយន្តបុកម៉ូតូឆ្លងផ្លូវ លើផ្លូវជាតិលេខ៥៦A.ត្រង់ចំណុចមុខសាលាអនុវិទ្យាល័យកកោះ.ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក។
នគរបាលស្រុកស្វាយចេកបានឲ្យដឹងថាៈដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដាវេវពណ៌ខ្មៅ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ. បជ 1A.4092បើកបរដោយឈ្មោះ ម៉ាត់ បេង.ភេទប្រុស.អាយុ៥២ឆ្នាំរស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ទិសដៅឆ្លងផ្លូវពី លិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្ត០១ គ្រឿងម៉ាកកាមារីកាត់គូដ សេរីឆ្នាំ១៩៩៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ.2F 8259 បើកបរក្នុងទិសដៅពីត្បូងទៅជើងបានបុក រួចបើកបររត់ចេញពីកន្លែងកើតហេតុ ក្រោយមកកម្លាំងស្រាវជ្រាវក៏ឃើញរថយន្តនេះមកឈប់ចតចោលនៅចំណុចភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេចេក(អ្នកបើកបររត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ) ។
នគរបាលបានបញ្ជាក់ថាៈក្នុងករណីនេះបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមង្គលបូរី ។ មូលហេតុបណ្តាលអោយគ្រោះថ្នាក់ អ្នកបើកបរម៉ូតូឆ្លងកាត់ផ្លូវពីលិចទៅកើតខ្វះការប្រុងប្រយ័ត្ននិងរថយន្តបើកបរល្បឿនលឿនក្នុងទីប្រជុំជនខ្វះការប្រុងប្រយ័ត្ន ៕ក្រោយកើតហេតុ
ទាំងម៉ូតូរួមួងរថយន្តបានយកទៅរក្សា
នៅកន្លែងអធិកររដ្ខាននគរបាលស្រុក
ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕