Barcelona ឡើងប៉ះ Real Madrid វគ្គផ្តាច់ព្រ័ត្រនៅ Spanish Super Cup

ចែករំលែក៖

Barcelona បានយកឈ្នះ Osasuna ២ទល់០ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup នៅថ្ងៃអាទិត្យជាមួយក្រុម Real Madrid Barcelona បានឈ្នះពាន Spanish Super Cup ១៤ដង និងនាំមុខ Real Madrid បច្ចុប្បន្ន ខណៈដែលពួកគេស្វែងរកជ័យជំនះលើកទី១៥។

 បន្ទាប់ពីចប់តង់ទី១ កីឡាករ Robert Lewandowski បានរកគ្រាប់បាល់នាំមុខឱ្យ Barcelona នៅនាទីទី៥៩នៅពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនបាល់របស់ Ilkay Gundogan

 Andreas Christensen និង Lewandowski ធ្លាប់បានសង្គ្រោះបាល់ដោយ Sergio Herrera ខណៈដែល Ante Budimir បាត់បង់ឱកាសដ៏ល្អសម្រាប់ Osasuna Lamine Yamal រកបានគ្រាប់ទី២របស់ Barcelona នៅនាទីទី៩០+៣នៃម៉ោងបន្ថែម។

 ការប្រកួតនេះមានក្រុមកំពូលទាំង៣មកពី La Liga កាលពីរដូវកាលមុនគឺជើងឯក Barcelona ជើងឯករង Real Madrid និងក្រុមលេខ៣ Atletico Madrid ក៏ដូចជា Osasuna ដែលបានចាញ់ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ការប្រកួតទាំងអស់កំពុងប្រព្រឹត្តទៅនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយនេះគឺជាការប្រកួតទីពីរក្នុងចំណោម៣ប្រកួត។

 កាលពីថ្ងៃពុធ ក្រុម Atletico Madrid នៅសល់រយៈពេល៥នាទីទៀតពីការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ មុនពេលដែលកីឡាករDani Carvajal របស់ Real បានស៊ុតបញ្ចូលទីដើម្បីតាមស្មើ និងនាំវាទៅម៉ោងបន្ថែម ដោយការស៊ុតបញ្ចូលទីដោយJoselu និង Brahim Diaz ផ្តល់ឱ្យពួកគេនូវជ័យជម្នះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print