លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានដឹកនាំមន្ត្រី​ក្រោមឱវាទចុះសួរសុខទុក្ខដល់​ លោកអនុសេនីយ៍ឯក​ អ៉ឹម​ ប៉ុណ្ណា​ ​នាយរងផ្នែក​ព្រហ្មទណ្ឌដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលបំពេញភារកិច្ច

ចែករំលែក៖

ភ្នំពេញ÷ នាព្រឹកថ្ងៃទី១២​ ខែ​មករា​ ឆ្នាំ២០២៤នេះ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចាត់ឲ្យ លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានដឹកនាំមន្ត្រី​ក្រោមឱវាទចុះសួរសុខទុក្ខដល់​ លោកអនុសេនីយ៍ឯក​ អ៉ឹម​ ប៉ុណ្ណា​ ​នាយរងផ្នែក​ព្រហ្មទណ្ឌដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលបំពេញភារកិច្ច។

លោកអធិការ​បានបានអោយដឹងថា,លោកអនុសេនីយ៍ឯក​ អ៉ឹម​ ប៉ុណ្ណា​ ​នាយរងផ្នែក​ព្រហ្មទណ្ឌដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលបំពេញភារកិច្ចនាពេលកន្លងមកហើយក្នុងនាមរូបលោកផ្ទាល់និងដោយមានដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចាត់អោយលោកដឹកនាំមន្ត្រីក្រិមឱវាទយកអំណោយមកសួរសុខទុក្ខដល់ផ្ទះតែម្តង។

...

នាឱកាសនោះដែរលោកអធិការនគរបាលខណ្ឌកំបូលបានឧត្ថម្ភនូវទឹកប្រាក់ចំនួន​ ៤០ម៉ឺនរៀល ទឹកផ្លែឈេីចំនួន​ ០១កេស​ ទឹកក្រូចចំនួន​ ០១កេស​ ទឹកសុទ្ធចំនួន​ ០២កេស
ក្នុងនោះផងដែរលោកអធិការក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខពី​ លោកអគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ហេីយមន្ត្រីរបស់យេីង​ និងក្រុមគ្រួសារមានចិត្តរំភេីប​ក៏បានថ្លែងអំណរគុណដល់ថ្នាក់នាំគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ជួយចំពោះមន្ត្រីក្រោមឱវាទដែលជួបគ្រោះ​ថ្នាក់ ឬបញ្ហាផ្សេងៗ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print