នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal នៅថ្ងៃទី 11 ខែមករាបានប្រកាសពីសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលក្នុងនោះដៃគូស្រលាញ់ភេទដូចគ្នារបស់គាត់គឺ Stephane Sejourne ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។
យោងតាម France 24 និង RT លោក Sejourne អាយុ 38 ឆ្នាំ ប្រធានគណបក្ស Renaissance របស់ប្រធានាធិបតី Emmanuel Macron និងក្រុមច្នៃប្រឌិតអឺរ៉ុបនៅសភាអឺរ៉ុបបានជំនួសលោកស្រី Catherine Colonna ជារដ្ឋមន្ត្រីការបរទេស។
លោក Sejourne បានផ្តល់ដំបូន្មានដល់ប្រធានាធិបតី Macron ចាប់តាំងពីមេដឹកនាំបារាំងនៅតែជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងឆ្នាំ 2014 លោក Sejourne បានចូលរួមជាមួយក្រុមរបស់លោក Macron ហើយបានបន្តធ្វើការជាមួយលោក Macron រហូតដល់លោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីបារាំងនៅឆ្នាំ 2017។
លោកប្រធានាធិបតី Macron បានតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី 9 ខែមករាជំនួសលោកស្រី Borne ។ Attal ដែលមានអាយុ 34 ឆ្នាំបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេក្នុងប្រវត្តិសាស្ត្របារាំង និងជាមនុស្សស្រលាញ់ភេទដូចគ្នាដំបូងគេដែលកាន់តំណែងនេះ។
លោក Attal និង Sejourne បានប្រកាសពីទំនាក់ទំនងរបស់ពួកគេនៅក្នុងឆ្នាំ 2018 នៅពេលដែលលោក Attal ទទួលស្គាល់ជាផ្លូវការថាជាខ្ទើយ។ អ្នកទាំងពីរមិនដែលបានបញ្ជាក់ពីការបែកគ្នាជាសាធារណៈនោះទេ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែតុលា ឆ្នាំ 2023 ទៅកាន់អាជ្ញាធរជាន់ខ្ពស់សម្រាប់តម្លាភាពជីវិតសាធារណៈ លោក អាត់តាល់ បានប្រកាសថាគាត់មិនមានដៃគូទេ៕ ដោយធីរីណា
រូបថត:Daily Mail