លោកតែ គឹមសាន្ត មេឈ្មួញធំកំពុងបន្តធ្វើអណ្ដូងរ៉ែមាសនៅតំបន់ព្រៃមាសស្រុកកែវសីមា,ល្មមដល់ពេលក្រសួងរ៉ែនិងថាមពលចុះមើលហើយ សូម្បីតែក្រុមហ៊ុនចិនក៏ប្តឹងដែរ ( មាន​វីដេអូ​)

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖  ក្រសួងរ៉ែនិងថាមពល គួរចុះទៅពិនិត្យមើលឲ្យដល់ទីតាំង ជីកកកាយរ៉ែមាស នៅឃុំចុងផ្លាស់ របស់ឈ្មួញ ឈ្មោះ តែគឹមសាន្ត នោះ ពីព្រោះបានធ្វើ ជាលក្ខណះទ្រង់ទ្រាយធំ មានគ្រឿងចក្រ រថយន្តធំៗ ប្រើរ៉ៃអូស ដែលគ្មានការខ្លាចក្រែងសមត្ថកិច្ចសូម្បីបន្តិច ។

ថ្មីនេះ ក្រសួងរ៉ែនិងថាមពល បានបង្ក្រាបមួយករណីហើយនៅឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកនៅស្រុកកែវសីមាឈ្មួញតែ គឹមសាន្ត អួតថា បានចាយលុយឲ្យមេៗធំៗនៅខេត្តអស់ហើយ ដូច្នេះមិនខ្លាចថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពលនោះទេ។ ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»កន្លងលោកតែគឹមសាន្ត បានប្រាប់ថា ៖ គាត់ធ្វើមែន តែជួយដល់ប្រជាពលរដ្ឋ គាត់ធ្វើទៅ បានប្រជាពលរដ្ឋធ្វើជាលក្ខណះគ្រួសារដែរ។ 

សូមបញ្ជាក់ថា ៖ មេឈ្មួញតែគឹមសាន្ត ដែលមានប្រវត្តិត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំដល់មន្ទីរបរិស្ថានម្ដងហើយ កាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះកំពុងទទួលបានជោគជ័យប្រៀបឈ្នះនៅលើរឿងដដែល ក្នុងការប្រព្រឹត្តបទល្មើសជីក កកាយយករ៉ែមាសនៅតំបន់ព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ឈ្មួញតែ គឹមសាន្តដើរអួតថា ខ្លួនបានចាត់ចែងជាមួយជំនាញ សមត្ថកិច្ចពាក់ព័ន្ធហើយ។ 

បុគ្គលនេះកំពុងមានឥទ្ធិពល ក្នុងលួចធ្វើអាជីកម្មរ៉ែមាស ទោះជាខាងក្រុមហ៊ុនចិនធ្លាប់ប្តឹងទៅ ខាងមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី ប៉ុន្តែចុះមកជាមួយកម្លាំងចម្រុះ ត្រឹមធ្វើកិច្ចសន្យា បញ្ឈប់ដោយសំអាងធ្វើលក្ខណះគ្រួសារ ផ្ទុយទៅវិញ កម្លាំងនិងជំនាញដកមកខេត្តវិញ លោក តែគឹមសាន្តគ្មានញញើតច្បាប់បន្តិច បន្តបិទរបងលួចធ្វើរ៉ែមាសដដែល ។ ក្រុមហ៊ុនចិនអះអាងថា ៖ ក្រុមអ្នកលួចធ្វើរ៉ែមាស បានធ្វើប៉ះដល់ក្រុមហ៊ុនអាជីកម្មស្របរបស់ខ្លួន និងមិនងាយបង្ក្រាបទេ ព្រោះរាល់ពេលបង្ក្រាប សមត្ថកិច្ច អាជ្ញាធរ ជំនាញ បានអោយឈប់ធ្វើសកម្មភាពជាមុន ដូចឆាកល្ខោនអីចឹង ។ 

នៅ ដើមឆ្នាំ២០២៤នេះ ការជីកកាយបំពានច្បាប់បានបង្កើនសកម្មភាពយ៉ាងខ្លាំង។ ដោយសារតែហេតុ នេះហើយបានជាប្រជាពលរដ្ឋ សូមអោយចៅហ្វាយខេត្តមណ្ឌលគិរី លោកថង សាវុន ដែលជាគណះបញ្ជាការឯកភាពខេត្ត និងស្ថាប័នពាក់ព័ន្ធមានវិធានការចំពោះអំពើល្មើសច្បាប់ជាតិ របស់ឈ្មួញតែ គឹមសាន តាមរយះការស្រាវជ្រាវដោយផ្ទាល់ផង ជាជាងក្រែងថា សារព័ត៌មានផ្សាយមិនពិតអី ! ។ 

ម្យ៉ាងទៀតជៀសវាង មានការរិះគន់ថា ៖ ដំណើរការជីកកាយរករ៉ែមាសនៅតំបន់ព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី កំពុងដំណើរការ អាចពាក់ព័ន្ធ អាជ្ញាធរ សមត្ថកិច្ចនិងជំនាញ ព្រោះជាអំពើទុច្ចរិត ។  គេរំពឹងថា ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល នឹងចាត់វិធានការឈ្មួញតែ គឹមសាន្ត ពីព្រោះសកម្មភាព របស់គេធ្វើដោយទ្រង់ទាយធំ ដែលយ៉ាងហោចណាស់ មានបំផ្ទុះរំសេវ ក្នុង១សប្តាហ៍២ដងទៅ៣ដង នៅចន្លោះម៉ោង ៩ទៅម៉ោង ១០យប់ ទៀតផង តើ ឈ្មួញតែគឹមសាន្ត មានសិទ្ធអី ប្រើរំសេវបំផ្ទុះ ? ។ 

អំពើទុច្ចរិតលើកនេះត្រូវបានឈ្មួញតែគឹមសាន្ត រៀបចំចែកលាភសក្ការៈ ដល់សមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ ហើយមើលទៅ ។ បើតាមសេចក្តីរាយការណ៍បន្ថែមថា លោកតែគឹមសាន្តកំពុងធ្វើសកម្មភាពជីកកកាយរណ្ដៅរ៉ែមាស យ៉ាងហោច ណាស់៣កន្លែងនៅតំបន់ព្រៃមាស ស្ថិតក្នុងឃុំចុងផ្លាស់ស្រុកកែវសីមា ។ រណ្តៅរ៉ែមាសទាំងនោះ ត្រូវគេដាក់រំសេវបំផ្ទុះបំបែកថ្ម ហើយសកម្មភាពច្រើនតែធ្វើនៅពេលយប់ ដោយថែមទាំងធ្វើផ្ទះគ្របពីលើរណ្តៅរ៉ែមាសនោះទៀតផង។ ករណីនេះ កំពុងបង្កមហន្តរាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក្រៅតែពីផលប្រយោជន៍របស់ពួកឈ្មួញទុច្ចរិត នឹងអាជ្ញាធរពុករលួយ។

មុននេះទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាបម្ដងរួចមកហើយ។ ឥឡូវលួចដំណើរការសារជាថ្មី ដែលករណីនេះ ក្រុមអ្នករត់ការខាងលើ ចាត់ចែងកញ្ចប់ដោយរូបភាពណាមួយ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើរ៉ែមាស។ បើទោះបីជាមានការបែកធ្លាយព័ត៌មាននេះក៏ដោយ ក៏មិន ឃើញមានចំណាត់ការនៅឡើយ ពោលគឺពួកគេនៅតែបន្តធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងប៉ុន្តែហាក់ដូចជាមានការតឹងតែងជាងមុន ចំពោះការចេញចូលទៅតំបន់នោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពួកឈ្មួញប្រើគ្រឿងចក្រជីកកកាយប្រៀបដូចជាស្រះយកទឹកប្រើយ៉ាងដូច្នោះ។ពួកគេធ្វើសកម្មភាពមិនញញើត បើទោះបីជាមានការរិះគន់និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមទូរស័ព្ទថា ៖ បើមានករណីជាអំពើល្មើសច្បាស់ ដូច្នេះខ្ញុំនឹងឱ្យកម្លាំងរបស់ខ្ញុំចុះទៅពិនិត្យ ស្រាវជ្រាវ ។ លោកបន្តថា៖ កម្លាំងរបស់ខ្ញុំមាននៅទីនោះ មានភារកិច្ចការពារឃ្លាំងរំសេវអោយក្រុមហ៊ុនស្របច្បាប់ ដូច្នេះខ្ញុំអរគុណចំពោះដំណឹងនេះ ។ 

លោក តែ គឹមសាន កំពុងត្រូវគ្នាជាមួយមេសមត្ថកិច្ចក្នុងខេត្តម្នាក់ ដូចបងធម៌ ប្អូនធម៌ ហើយ ! ដូច្នេះតែគឹមសាន្ត លួចធ្វើរ៉ែមាស យ៉ាងរលូន សង្ឃឹមថា៖ ខាងក្រសួងរ៉ែនិងថាមពល មានវិធានក្តៅក្នុងរឿងនេះ ៕ 

ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print