ការពិនិត្យឡើងវិញនូវកម្រងសេវារដ្ឋបាលវិស័យអប់រំ ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនូវកម្រងសេវារដ្ឋបាលវិស័យអប់រំ ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ  ដោយពិនិត្យទៅលើប្រភេទសេវា ទំហំនិង ការកំណត់កម្រៃសេវា ឱ្យស្របនឹងស្ថានភាព សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាពលរដ្ឋក្នុងបច្ចុប្បន្នព្រមទាំងផ្ដល់យោបល់ត្រឡប់ទៅក្រសួងមហាផ្ទៃវិញ។

កិច្ចប្រជុំផ្ដោតការពិភាក្សាលើ ការពិនិត្យយន្តការផ្ដល់អាជ្ញាបណ្ណ និង បន្តសុពលភាពអាជ្ញាបណ្ណ ចំពោះសេវាដែលក្រសួង អប់រំ យុវជន និងកីឡាបាន ធ្វើប្រតិភូកម្មមុខងារទៅថ្នាក់ក្រោមជាតិ ចំនួន ៤ ៖ (១). ការបើកសាលា ឬ ថ្នាក់មត្តេយ្យសិក្សាឯកជន ។

(២).ការបើកថ្នាក់បណ្តុះបណ្តាល និង ភាសាបរទេសវគ្គខ្លីៗតិចជាង១ឆ្នាំ ។

(៣). ការបើកក្លឹបហាត់ប្រាណ។

 (៤). ការបើកអាជីវកម្មលក់សម្ភារកីឡា។គោលបំណងចម្បងនៃការបង្កើតនូវយន្តការនេះ គឺដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់ រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។

 នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តបន្តកែលម្អការផ្តល់សេវាសាធារណៈដោយបង្ខិតរដ្ឋាភិបាលឱ្យកាន់តែជិតជាមួយប្រជាពលរដ្ឋ តាមរយៈកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ (D&D)។ ក្រោមកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ទំនួលខុសត្រូវក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល កំពុងត្រូវបានផ្ទេរជូន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋបាល ឃុំ/សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានីខេត្ត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print