ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលស្រុកឯកភ្នំ និងកម្លាំងនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន ០៤នាក់ ជាបន្តបន្ទាប់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។
ប្រភពដដែលបន្តថា ជាក់ស្ដែងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ នៅចំណុចភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិ ការនគរបាលស្រុកឯកភ្នំ បានដឹកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុក ចុះប្រតិបត្តិការ បង្ក្រាប ករណីរក្សាទុកដោ យខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មេីសជាក់ស្ដែង ក្នុងនោះចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ រឿត សារីន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាសស្ទិកពណ៌សថ្លាចំនួន១ថង់ទម្ងន់ ១.២២ក្រាម សង្ស័យមានសារធាតុញៀន។
-សម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន១គ្រឿងម៉ូតូ០១ គ្រឿង(ចាស់)។
ដោយឡែកកាលពីរសៀលថ្ងៃទី១២ ខែមករាម្សិលមិញនេះ នៅចំណុចក្រុមទី០១ ភូមិ ត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលនានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិនគរបាលអូរតាគី -អន្លង់រុន-ជ្រៃ នៃអធិការដ្ឋាននគរបាល ស្រុកចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទ ល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់គឺ៖
១-ឈ្មោះ រឿម វណ្ណា ហៅ ពេក ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅ ភូមិ ត្រាងឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង(ម្ចាស់ថ្នាំ)។
២-ឈ្មោះ បូរ សម្បត្តិ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិ ព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះ ថៃ ឈិង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ត្រស់ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០១ថង់ សង្ស័យមានសារធាតុញៀន
២-ទូរស័ព្ទដៃចំនួន០៣គ្រឿង
៣-ម៉ូតូចំនួន០២គ្រឿងចាស់ ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1Q – 4551ចំនួន០១គ្រឿងនិងម៉ាក MSXពណ៌ខ្មៅលាយសពាក់ស្លាក លេខបាត់ដំបង 1X – 1285 ចំនួន០១គ្រឿង។
៤-សំភារៈសំរាប់ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលេីនេះ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តន៍បន្តតាមនិតិវិធីច្បាប់៕ដោយ៖តារា