ខេត្តរតនគិរី៖ ឈើប្រភេទស្រឡៅក្តារងឿជិតម្ភៃសន្លឹកដែលមេឈ្មួញដុះស្លែម្នាក់ដឹកមកស្តុបទុកក្នុងដីឡូតិ៍មួយកន្លែងសំរាប់ធ្វើអាជីវកម្មដោយមិនស្របច្បាប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាបយកទៅរក្សារទុកចាត់ការបន្តតាមច្បាប់ព្រៃឈើ ។
ការចុះបង្ក្រាបនោះកម្លាំងចម្រុះបានចុះធ្វើឡើងនៅវេលាម៉ោង៩:៣០នាទីព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ស្ថិតក្នុងភូមិអូរកន្ទិលសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីមានការចង្អុលបង្ហាញពីលោក. លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាតំបូងខេត្តរតនគិរី។
សមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធគំនរឈើខាងលើនោះរួមមាន៖កម្លាំងការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។កម្លាំងរដ្ឋបាលព្រៃឈើក្រុងបានលុងដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ អ៊ុង សុភាពស្នងការនគរបាលខេត្តដឹកនាំផ្ទាល់។
ប្រភពបង្ហើបថាមុនសមត្ថកិច្ចចុះទៅដល់គំនរឈើនោះគឺក្រុមឈ្មួញបានជម្លៀសឈើល្អៗចេញពីគំនរអស់ជាច្រើនសន្លឹកទៅហើយហាក់ជាបានដឹងមុនទៅហើយ។
ពេលសមត្ថកិច្ចចុះទៅដល់ឃើញនៅសល់តែ១៩សន្លឹកប៉ុណ្ណោះជាប្រភេទឈើស្រឡៅសុទ្ធ។តែម្តង។ក្នុងនោះរឹបអូសបានឈើសន្លឹកសរុបស្មើជាងមួយម៉ែត្រគូប
(១.៦៦ម៉ែគូប)និងឈើក្លុំបួនជ្រុងប្រភេទសុក្រំចំនួនពីរដុំទៀតផងដែរ។ ឯម្ចាស់ឈើមានឈ្មោះគុណពីរនាក់ប្តីប្រពន្ធបានចាក់សោរទ្វារផ្ទះរួចគេចខ្លួនបាត់ស្រមោលតែម្ដងភ្លាមៗដែរ។
ប្រភពពីប្រជាពលរដ្ឋថាឈ្មួញដុះស្លែម្នាក់នោះមានទីលំនៅផ្ទះជួលចល័តរហូតមិនមានលំនឹងនោះឡើយប៉ុន្មានខែមុនរស់នៅទីរួមស្រុកអូរជុំចូលមកខែថ្មីឆ្នាំ២០២៤នេះមកនៅផ្ទះជួលទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនោះ។
ជាកន្លែងអំណោយផលស្ងាត់ល្អផងងាយស្រួលលក់ចេញទិញចូលបទល្មើសព្រៃឈើនោះ។
គេតែងប្រមូលទិញឈើរួចដឹកតាមម៉ូតូខ្នាតយក្ស ចេញពីព្រៃសហគមន៍ ព្រៃការពារនិងព្រៃអភិរក្សជីវះចម្រុះក្នុងស្រុកវើនសៃ ននៅពេលយប់កណ្តាលអាធ្រាធឬជិតភ្លឺដែលសមត្ថកិច្ចសម្រាក់ដេកលក់។
បច្ចុប្បន្ន៍វត្ថុតាងត្រូវបានកម្លាំងជំនាញព្រៃឈើក្រុងបានលុងយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តតាមច្បាប់ព្រៃឈើ៕
ដោយ: ជីវ័ន្ត