ខេត្តក្រចេះ៖ ទោះបីជាច្បាប់បានការហាមឃាត់ ឬ មានបទបញ្ជារពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីយ៉ាងណាក្តី ក៏នៅតែមានការបើកឲ្យលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ Online គ្រប់ប្រភេទ យ៉ាងអាណាធិបតេយ្យ រីកដូចផ្សិត តាមបណ្តាស្រុកនានាក្នុងខេត្តក្រចេះនេះដដែល ។
ប្រភពពីសមត្ថកិច្ច ខេត្តក្រចេះបានបង្ហើបថា ៖
មានប្រជាពលរដ្ឋជាច្រើនមកហើយដែលបាន ប្តឹងសមត្ថកិច្ចនិងអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត
ដែលទាក់ទឹននិងមានការបើកឲ្យលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ Online គ្រប់ប្រភេទ យ៉ាងអាណាធិបតេយ្យ រីកដូចផ្សិតដែលមាននៅតាមបណ្តាស្រុកនានាក្នុងខេត្តក្រចេះនេះ
តែទោះជាយ៉ាងណាក៏នៅមិនមានការចុះបង្ក្រាបដដែលដែរ ។
ព្រោះគ្រប់ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ Online ទាំងអស់នោះប្រហែលជាមានខ្សែខ្នងបង្អែកនៅចាំកាងពីក្រោយហើយនិងជាឆ្នាំងបាយរបស់អាជ្ញាធរការសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរទើបគេហ៊ានឲ្យបើកលេងពេញទូរទាំងខេត្តបែបនេះ ។
បើយោងតាមសម្តេចមានប្រសាសន៍ហើយថា ទីតាំងទាំងអស់នោះគឺពិតជាកន្លែង ទទួលប្រយោជន៍ មិនមែនអស់លោកដែលជាសមត្ថកិច្ច នៅតាមមូលដ្ឋានមិនដឹងមិនលឺនោះឡើយ ។
គេសង្កេតឃើញទីតាំងមួយចំនួនដែលកំពុងតែប្រម៉ូលផ្តុំគ្នាលេងយ៉សងអ៊ូអរបំផុតដូចជានៅតារាងបាល់ទាត់ ជិតវត្តបច្ឆាក្នុងក្រុងក្រចេះ ខេត្តក្រចេះ និងក្រោយផ្សារអូរឬស្សី មានពីរទីតាំង ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ មានការលេងហ៊ោកញ្ជៀវមិនគិតជាការំខានដល់អ្នរស់នៅក្បែខាងនោះឬខ្លាចសមត្ថកិច្ចបង្ក្រាបនោះឡើយ ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់ក្បែរទីតាំងលេងល្បែងOnlineនោះថា តាមភូមិ ស្រុកនានា ក្នុងខេត្តក្រចេះទាំងមូលកើតមានការបើកឲ្យស្ទើរតែគ្រប់ភូមិទៅហើយតាមភូមិសាស្រ្តទាំងនេះ បើកឲ្យលេងល្បែងស៊ីសងខុសច្បាប់តាម Online ទាំងអស់ មិនដែលឃើញសមត្ថកិច្ច បង្ក្រាបនោះទេ។
ប្រជាពលរដ្ឋបាននិយាយថាៈ ទីតាំងល្បែង Onlineបើកលេងបានដោយរលូនគ្មានការបង្ក្រាបពីសមត្ថកិច្ចដួចជា លោក មេប៉ុស្តិ៍ លោក អធិការ លោកស្នងការ និង លោកអភិបាលខេត្តមិនខ្វល់នោះដោយសារតែមានអ្នកប្រចាំការឈរចាំសម្រាប់ដោះស្រាយលុយថ្លៃបាយថ្លៃទឹកដល់មន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នោះទាំងអស់ហើយឲ្យជួយបិទបាំងជាថ្នូរ។
ជុំវិញការបើលេងល្បែងស៊ីសងតាមប្រព័ន្ធ Online នេះមិនមានការចុះបង្រ្កាបទាល់តែសោះ ពីរសមត្ថកិច្ច រហូតដល់ពេលខ្លះពួកគាត់ បានទូរស័ព្ទប្រាប់ ទាំងមេប៉ុស្តិ៍ទៀតក៏នៅតែគ្មានការទប់ស្កាត់ និងចុះបង្រ្កាបដដែល ។
បងប្អូនប្រជាពលរដ្ឋតែងមានការព្រួយបារម្ភខ្លាំងណាស់នៅពេលដែលមានបើកឲ្យល្បែងសុីសងនិងជល់មាន់តាមទូរទស្សន៍អនឡាញទាំងនេះណាស់ដែលបង្កឲ្យមានអំពើហិង្សាកើតឡើងក្នុងគ្រួសារឬ ដូចជាចោរកម្មផ្សេងៗមានចោរលួចចោរប្លន់ជាដើម ។
ប្រជាពលរដ្ឋ ពុំមានអ្វីដែលជាភាពកក់ក្តៅផ្តល់សុវត្ថភាពមានការរំពឹងលើសមត្ថកិច្ចទៀតបាននៅក្នុងភូមិឃុំ មិនហ៊ានបង្ក្រាបសូម្បីតែល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញផង
ឯណាទៅដែលហៅថាភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចនោះ។
ហើយពួកគាត់បានសំណូមពរផងដែរសូមឱ្យអាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់គួមេត្តា អាណិតអារសូដល់ពួកគាត់ដែលមានការព្រួយបារម្ភស្ថិតក្នុងកាភ័យខ្លាចនោះជួយផ្លាស់ប្តូរឥរិយាបទបែរមកចុះត្រួតពិនិត្យឡើងវិញនិងទប់ស្កាត់ផងជាការកក់ក្តៅរបស់ពួកគាត់៕