លោក សុខ ឥសាន បរិយាយ និយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ និយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជាប្រកាន់នយោបាយការបរទេសទទួលស្គាល់ចិនតែមួយគឺ = សាធារណរដ្ឋប្រជាមានិតចិន ឯតៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ប្រទេសចិនប៉ុណ្ណោះ។
២- បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន = កម្ពុជាទទួលស្គាល់ប្រទេសចិនតែមួយគត់។
៣- ការចំណាយលុយធ្វើស្តូប ឈ្នះ ឈ្នះ អាស្រ័យលើរាជរដ្ឋាភិបាលកម្ពុជា = មិនអាស្រ័យលើក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រតិកិរិយាទេ?
៤- ការចាប់និងកម្ចាត់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមជាការត្រឹមត្រូវ ស្របតាមសំណូមពររបស់ប្រជាជនកម្ពុជា = ព្រោះពួកនេះជាមេរោគដ៏សាហាវនៃសង្គមកម្ពុជា?
៥- ការគៀគរវិនិយោគិនបរទេសឲ្យមករកស៊ីនៅកម្ពុជាគឺជានយោបាយដើម្បីអភិវឌ្ឈន៍កម្ពុជា = អ្នកដែលថាជាការធ្វើប្រជាភិថុតិគឺជាឧបសគ្គនៃការអភិវឌ្ឈន៍កម្ពុជាឲ្យរីកចម្រើន?
៦- ការចង់យកកោះកុងក្រៅធ្វើជាកន្លែងហាត់ប្រាណអត់ប្រយោជន៍ចំពោះសេដ្ឋកិច្ចជាតិ = ធ្វើការអភិវឌ្ឈន៍ទើបមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។
៧- ជនបរទេសដែលធ្វើសកម្មភាពផ្ទុយពីនយោបាយជាតិកម្ពុជា = នឹងត្រូវបណ្តេញចេញពីកម្ពុជាដោយឥតលក្ខ័ណ្ឌ។
៨- ជនជាតិណាក៏ដោយឲ្យតែប្រព្រឹត្តល្មើសច្បាប់ = សុទ្ធតែត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា?
៩- ប្រជាជនកម្ពុជាសុទ្ធតែមានសិទ្ធិការពារធនធានធម្មជាតិខ្មែរ = ចំណែករាជរដ្ឋាភិបាលកម្ពុជាដែលជាតំណាងប្រជាជនកម្ពុជាទូទាំងប្រទេសមានសិទ្ធិសម្រេចវិនិយោគដើម្បីផលប្រយោជន៍ជាតិ។
១០- ទោះបីយុវជនក៏ដោយ សម្លេងភាគតិចមិនអាចមានឧត្តមភាពលើសម្លេងភាគច្រើនទេ = នៅក្នុងសង្គមប្រជាធិបតេយ្យសម្លេងភាគច្រើនដឹកនាំភាគតិច? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print