ភ្នំពេញ : លោក សុខ ឥសាន និយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- ចប់បាត់មានមេដឹកនាំបារាំងណាយកចិត្តទុកដាក់នឹងពាក្យរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់កុំថាដល់ជឿតាម = តែយកភ្នែកមើលក៏គេមិនមើលផង ចប់បាត់ហើយ ចាំតែថ្ងៃគេចាប់វ៉ៃខ្នោះបញ្ចូលគុកទេ?
២- គ្រាន់តែសំបុត្រអនាមិកគឺអ្នកសរសេរនោះជាមនុស្សខូចបាត់ទៅហើយ = មិនបាច់ធ្វើការស៊ើបអង្កេតអីទេនាំតែខាតពេលទេ?
៣- ពាក្យចាស់ពោលថាមាន់ណាខ្តតមាន់នោះពង = ជនណានិយាយគឺជននោះជាអ្នកលាបព័ណ៌ហើយមិនបាច់ឆ្ងល់ទេ?
៤- បើមិនគៀងគរឲ្យគាំទ្រខ្លួនឲ្យទៅគាំទ្រពួកប្រឆាំង? = ភ្លើទេអីពួកអាភ្លើ អញ្ចឹងបានជាចាញ់រហូតរកថ្ងៃងើបមិនរួចទាំងមេទាំងកូន?
៥- ពួកប្រឆាំងធ្វើនយោបាយដើម្បីចាញ់ = អញ្ចឹងបានជាង៣០ឆ្នាំចាញ់ហៅមិនលឺព្រាត់ប្រាស់រត់ចោលស្រុក បែកបាក់ខ្ទេចខ្ទីរអស់?
៦- គណបក្សប្រជាជនកម្ពុជាធ្វើនយោបាយដើម្បីឈ្នះ = អញ្ចឹងទើបបានឈ្នះរហូតជាង៤០ឆ្នាំមកហើយនិងបន្តឈ្នះតទៅមុខទៀត?
៧- ការកសាងស្តូបឈ្នះឈ្នះគឺដើម្បីឈ្នះរហូត = មានន័យថាក្រុមឧទ្ទាមក្រៅច្បាប់គ្មានថ្ងៃបានឈ្នះឡើយរហូតដល់ងាប់តៃហោងអស់ក៏មិនឈ្នះដែរ?
៨- មិនបាច់ពួកប្រឆាំងថាទេ = រាជរដ្ឋាភិបាលកម្ពុជាដឹងអ្វីត្រូវធ្វើអ្វីមិនគួរធ្វើហើយ។
៩- ការរឹងទទឹងធ្វើបាតុកម្មដោយងងើលតាមអំពើចិត្តដោយយកឡេះការពារកោះកុងក្រៅ = ជាកាឃ្លានគុកហើយ។
១០- ការរំលោភបំពានយកដីសហគមន៍ជនជាតិភាគតិចមានក្នុងចំណោមប្រជាពលរដ្ឋគ្នាឯង = បើមានពាក់ព័ន្ធមន្ត្រីរាជការ ត្រូវទទួលវិន័យអស់ហើយ ៕