ប្រធានក្លិប Hertha Berlin នៅលីកទី២អាល្លឺម៉ង់លោក Kay Bernstein ដែលជាអតីតអ្នកគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានឡើងកាន់តំណែងជាប្រធានក្លិបក្នុងឆ្នាំ២០២២បានទទួលមរណភាពក្នុងអាយុ៤៣ឆ្នាំ។ នេះបើយោងតាមក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។
លោក Bernstein គឺជាអ្នកគាំទ្រជ្រុលនិយមយូរមកហើយ ហើយការឈ្នះការបោះឆ្នោតប្រធានក្លិបរបស់គាត់ ដែលជាលើកទីមួយសម្រាប់ក្លិប Bundesliga 2 ត្រូវបានសាទរនៅទូទាំងប្រទេសអាល្លឺម៉ង់ថា ជាជ័យជម្នះសម្រាប់អ្នកគាំទ្រប្រឆាំងនឹងការធ្វើពាណិជ្ជកម្មនៃកីឡានេះ។
ក្លិបបានប្រកាសថា “Hertha BSC កំពុងកាន់ទុក្ខចំពោះការស្លាប់របស់លោក Kay Bernstein ។ ក្លិបបានទទួលព័ត៌មានដ៏គួរឱ្យភ័យខ្លាចកាលពីថ្ងៃអង្គារថា ប្រធានលោក Kay Bernstein បានទទួលមរណភាពដោយមិនបានរំពឹងទុកក្នុងអាយុ៤៣ឆ្នាំ“។
សេចក្តីថ្លែងការណ៍របស់ក្លិបបានបន្ថែមថា “ក្លិបទាំងមូល ស្ថាប័នគ្រប់គ្រង និងបុគ្គលិកទាំងអស់មានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងចំពោះដំណឹងនេះ។ គ្រួសារ Hertha ទាំងមូលកំពុងកាន់ទុក្ខចំពោះការស្លាប់របស់លោក Kay ហើយកំពុងគិតពីក្រុមគ្រួសារនិងមិត្តភក្តិរបស់គាត់“។
ក្រុម Hertha ដែលត្រូវបានកាត់ចេញពីលីកកំពូល Bundesliga កាលពីរដូវកាលមុន ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ក្នុងតារាងចំណាត់ថ្នាក់ក្នុងលីកលំដាប់ទីពីរ Bundesliga 2៕ (រូបភាព ៖ Reuter/CNA)