ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស បានរកឃើញយានយន្តល្មើសចំនួន ៩៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
របាយការណ៍ដដែលបន្តថា ចំនួនគោលដៅសរុប ១១០គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,២៩២គ្រឿង, រថយន្តធំ ០៥គ្រឿង, រថយន្តតូច ២៣៣គ្រឿង និងម៉ូតូ ១,០៥៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩៣២គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ៨៤គ្រឿង និងម៉ូតូចំនួន ៨៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៧ថ្ងៃ ពីថ្ងៃទី១-១៧ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១១,៧០១គ្រឿង រថយន្តធំ ១៤០គ្រឿង រថយន្តតូច ២,១១១គ្រឿង ម៉ូតូ ៩,៤៥០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,៤៧៤គ្រឿង, រថយន្តធំ ៥១គ្រឿង, រថយន្តតូច ១,០៥៩គ្រឿង និងម៉ូតូ ៧,៣៦៤គ្រឿង (៧,៣៦៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖តារា