ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ០៧លើក បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។
ជាក់ស្ដែងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា បានកើតឡើងចំនួន ០៧លើក (យប់ ០៣លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០១នាក់ (ស្រី ០នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ០១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ១នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០នាក់) និងមិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០នាក់) ៕