តោះស្វែវយល់ អំពី កង្វះគ្រាប់ឈាមក្រហម (Anemia) ក៏ជាជំងឺមួយ!

ចែករំលែក៖

ភ្នំពេញ ៖ គ្រាប់ឈាមក្រហមមានមុខងារដឹកអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុស្ស។ វាត្រូវបានផលិតចេញពីខួរឆ្អឹងក្រោមឥទ្ធិពលនៃការរួមផ្សំរបស់ អ័រម៉ូន និងអង់ហ្ស៊ីមមួយចំនួនដែលមាននៅក្នុងសរីរាង្គផ្សេងៗ។ កង្វះគ្រាប់ឈាមក្រហមគឺជាមូលហេតុ ដែលអាចប៉ះពាល់ដល់បញ្ហាសុខភាព និងអាចបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។

១) រោគសញ្ញា៖
– ស្លេកស្លាំងខុសពីធម្មតា
– ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍វិលមុខ ធីងធោង ឈឺក្បាល
– ហ៊ឹងត្រចៀក
– ស្រវាំងភ្នែក
– ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
– ដង្ហក់ ឆាប់ហត់ ខុសធម្មតា

២) មូលហេតុ៖
ក) ការបាត់បង់គ្រាប់ឈាមក្រហមដោយសារ៖
– ការហូរឈាមបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ របួស ការហូរឈាមតាមសរីរាង្គនានា ក្នុងនិងក្រៅខ្លួន ។ល។
– ជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើអោយគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច
– ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួកផ្សិត
– ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើអោយមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី
– ស្ត្រីមានគភ៌

ខ) ការផលិតគ្រាប់ឈាមក្រហមថយចុះ៖
– ជំងឺខ្សោយខួរឆ្អឹងដែលបណ្តាលមកពីសារជាតិពុលមួយចំនួនដូចជាសំណថ្នាំសម្លាប់សត្វល្អិត ថ្នាំបាញ់ដំណាំផ្សេងៗ ការប្រើប្រាស់ឱសថព្យាបាលមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ជាពិសេសថ្នាំផ្សះ។
– កង្វះអាហាររូបត្ថម្ភផ្សេងៗដូចជា ខ្វះជាតិដែក ខ្វះវីតាមីន B12 ។ល។
– ជំងឺក្រពេញ អ័រម៉ូនទីរ៉ូអ៊ីដ Hypothyroïdie
– ជំងឺខ្សោយតម្រងនោម (Kidney failure)
– ជំងឺមហារីកគ្រាប់ឈាម
– ជំងឺមហារីកផ្សេងៗ។
៣) ដំណោះស្រាយ៖
លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកពីមូលហេតុនៃជំងឺបង្កពិតប្រាកដ តាមរយៈការធ្វើតេស្តឈាម រឺករណីខ្លះអាចនឹងឈានទៅដល់ការបឺតខួរឆ្អឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីឈានទៅរកការព្យាបាលដ៏ត្រឹមត្រូវ។

ចំពោះការព្យាបាលកង្វះគ្រាប់ឈាមក្រហម មិនមែនគ្រាន់តែជាការដាក់បញ្ចូលឈាម រឺអោយថ្នាំជាតិដែកនោះទេ។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងព្យាបាលទៅតាមមគ្គុទេសព្យាបាលជាសកល (Universal Guideline) ទើបអាចអោយអ្នកជំងឺទទួលបាននូវការជាសះស្បើយបាន។

“រកឃើញទាន់ពេល ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ ឆាប់ជាសះស្បើយ”នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print