ករណីឃាតកម្មប្តី ប្រើញញួរ វាយក្បាលសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខពេលនេះ កម្លាំងជំនាញបាន នាំខ្លួនជនសង្ស័យបញ្ជូនទៅតុលាការហើយនៅព្រឹកនេះ!

ចែករំលែក៖

ភ្នំពេញ÷ មន្ត្រីជំនាញនគរបាលខណ្ឌសែនសុខបានប្រាប់នៅព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤នេះថា ករណីឃាតកម្មប្តី ប្រើញញួរ វាយក្បាលសម្លាប់ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេចនោះត្រូវកម្លាំងជំនាញនបាន នាំខ្លួនជនសង្ស័យចេញពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកនេះហើយ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២៤ មានករណីឃាតកម្មមួយដោយបុរសជាប្តី បានប្រើញញួរ វាយក្បាលសម្លាប់ប្រពន្ធ ហើយព្យាយាមលេបថ្នាំសត្វល្អិតធ្វើអត្តឃាតខ្លួនឯកជាក្រោយតែមិនបានសម្រេចបង្កការភ្ញាក់ផ្អើល ។ ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះពិនិត្យសពស្ត្រីជាប្រពន្ធនិងដោយមានភ័ស្តតាងគឺក្រដាសសមួយសន្លឹកដែលប្តីរបស់គាត់បានសរសេថា-ស្រីផឹតប្តី និងប្រភពពីសាច់ញាតិផងនោះទើបសនិដ្ឋានថាពិតជាមកពីរឿងប្តីប្រច័ណ្ឌប្រពន្ធពិតប្រាដកមែន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជនរងគ្រោះខាងលើ នៅផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាបុរសជាប្តីដែលជាឃាតករមានឈ្មោះ សួង រតនា អាយុ៣៦ឆ្នាំ ស្នាក់នៅចំនុចកើតហេតុខាងលើ
ចំណែកស្ត្រីរងគ្រោះខាងលើមានឈ្មោះ ពេជ្រ អង្គាពេញបរមី អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកធានាគារ
ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅយប់មុនពេលថ្ងៃកើតហេតុ ពួកគាត់បានឮសម្លេងប្តីប្រពន្ធទាំងពីរនាក់បានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង ហើយនៅព្រឹកឡើងក៏ពុំឃើញស្ត្រីជាប្រពន្ធភ្ញាក់ពីដំណេកទៅប្រកបការងារដូចសព្វរាល់ដងនោះទេ ដោយមានការសង្ស័យស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះបានទៅគោះទ្វារស្រែកហៅកូនរបស់គាត់តែអត់ឮសូរសម្លេងឆ្លើយតប ហើយគាត់ក៏បានរុញទ្វារចូលទៅមើលក៏ប្រទះឃើញកូនស្រីរបស់គាត់បានដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមរបួសឈាមក្បាលនិងមុខ ហើយជនសង្ស័យដែលជាកូនប្រសាបានដេកសន្លប់បាត់ស្មារតីក្រោយពេលសម្លាប់ប្រពន្ធរួចហើយកបានប៉ុនប៉ងលេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយតែពុំបានសម្រេចត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌសែនសុខនិងកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែកក្អមចុះមកពិនិត្យសពនិងវត្ថុតាងនៅទីតាំងកើតហេតុខាងលើដោយនៅក្បែរជនរងគ្រោះមានបន្សល់ទុកនៅញរញួរមួយដើមនិងក្រដាសមួយសន្លឹកដែលប្តីបានសរសេរថា-ស្រីផឹតប្តី។
សពស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print