កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា​ ឆ្នាំ​២០២៣៤នេះ​ដើម្បីអនុវត្តតាមនីតិវិធី​។
សមត្ថកិច្ចប្រាប់ថាៈកាលពីថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៤​ កម្លាំមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ចុះស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច​ (ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុច​កាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។​
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការបង្រ្កាបករណីខាងលើនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ​ឈ្មោះ​ ចេង សុខជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានឱ្យដឹងទៀតថា​ ជនសង្ស័យឈ្មោះ​ ហ៊ន រ៉ាវ៉ាន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយឃាត់ខ្លួន និងសួរនាំរួចបានឆ្លើយសារភាបថា ខ្លួនពិតជាបានលួចម៉ូតូរបស់ ជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1K-0609 ដែលចតទុកចោលនៅមុខកាស៊ីណូហ្គែនទីង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពិតប្រាកដមែន។ ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញធ្វើសេត្តទឹកនោម ឃើញមានសារធាតុញៀនផងដែរ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តមន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​។ ចំណែកវត្ថុតាង​ ម៉ូតូ​ ត្រូវបានម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប្រគល់ជូនម្ចាស់ដើមវិញ៕

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print