ប្រុសណាមិនយំ ! ខំទៅធ្វើការរោងចក្រ មកផ្ទះវិញបាត់ប្រពន្ធនិងកូន យកអីវ៉ាន់អស់ពីបន្ទប់

ចែករំលែក៖

ភ្នំពេញ ៖ បាត់​ប្រពន្ធ​និង​កូន​ខ្ញុំ​ហើយ​…​មេត្តា​ជួយ​រក​ផង មិនដឹងថា ទៅទីណា ខ្ញុំស្រឡាញ់ប្រពន្ធ និងកូនៗខ្ញុំណាស់ ។ នេះជាការលើកឡើងពីបុរសម្នាក់ ។

សូមបញ្ជាក់ថា ៖ បុរស​ម្នាក់​ក្រោយ​ពី​ត្រឡ​ប់​មក​ពី​ធ្វើការ​រោងចក្រ​ដល់​ផ្ទះ​វិញ ស្រាប់​តែ​បាត់​ប្រពន្ធ​និង​កូន​៣​នាក់​អស់​មិនដឹង​ទៅ​ណា ហើយ​គាត់​សង្ស័យ​ថា​ ប្រពន្ធ​បាន​នាំ​កូន​ទាំង​៣​ចុះ​ចោល​គាត់ ព្រោះ​បាត់​ទាំង​មនុស្ស​និង​អីវ៉ាន់​នៅ​ក្នុងផ្ទះ​គ្មាន​សល់ ។ ក្រោយមក​គាត់​បាន​តាម​រក​គ្រប់​ទីកន្លែង ហើយ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ បាន​កាន់​រូបថត​ប្រពន្ធ​និង​កូន​ទៅ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ជួយ​ដល់​គាត់​ផង។

បុរស​រូប​នោះ​ឈ្មោះ ហ៊ីម កុសល អាយុ​៣២​​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ម្ទេស ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់ឆ្នាំង ។

ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ កែវ ចាន់ឌី អាយុ​៣៤​ឆ្នាំ នៅផ្ទះ​មើលថែ​កូន មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍​សាត់ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្នមិនទាន់ដឹងដំណឹងទេ បានដើរកាន់រូចថតប្រពន្ធនិងកូនៗ ទាំងទឹកមុខស្រងោតស្រងាត់ ទុក្ខកង្វល់ខ្លាំងបំផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print