មន្រ្តីនគរបាលចរាចរ០១នាក់ បើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មួកសុវត្ថិភាព និងនិយាយទូរស័ព្ទ ត្រូវបានប្រធានអង្គភាពកោះហៅចូលមកផាកពិន័យតាមច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីនគរបាលចរាចរ០១នាក់ បើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មួកសុវត្ថិភាព និងនិយាយទូរស័ព្ទ ត្រូវបានប្រធានអង្គភាពកោះហៅចូលមកផាកពិន័យតាមច្បាប់

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមទៅលើករណីមន្រ្តីនគរបាលចរាចរ០១នាក់បើកបរម៉ូតូលើដងផ្លូវសាធារណៈនៅក្នុងខណ្ឌពោធិ៍សែនជ័យ មិនពាក់មួកសុវត្ថិភាព និងនិយាយទូរស័ព្ទ។ភ្លាមនោះ  លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវរកមន្រ្តីបើកបរល្មើសច្បាប់ចរាចរណ៍ដើម្បីឱ្យចូលមកផាកពិន័យតាមច្បាប់។

លោកអនុសេនីយ៍ឯក ព្រាប តារា មន្ត្រីនគរបាលចរាចរណ៍ ហើយនៅថ្ងៃដដែលត្រូវបានចូលមកអង្គភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីផាកពិន័យតាមច្បាប់ទី១,មិនពាក់មួកសុវត្ថិភាព ចំនួន៦០,០០០រៀល និងទី២,ប្រើប្រាស់ទូរស័ព្ទពេលបើកបរ ចំនួន៨០,០០០រៀល៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print