ក្រុមការពារតំណែងជើងឯកសេណេហ្គាល់បានកក់កន្លែងរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣ ជាមួយនឹងជ័យជម្នះ ៣–១ លើក្រុមកាមេរូនក្នុងពូល C កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ មករានេះ។Ismaila Sarr ស៊ុតបញ្ចូលទីនាំមុខ សេណេហ្គាល់នៅនាទីទី១៦ ហើយ Habib Diallo រកបាន១គ្រាប់នាំរហូតដល់ ២–០ នៅពាក់កណ្តាលតង់ទីពីរ។
Jean-Charles Castelletto របស់ក្រុមកាមេរូនបាន តែត បញ្ចូល ទី ដើម្បី ទាញ មួយ គ្រាប់ មកវិញ នៅនាទីទី៨៣ ប៉ុន្តែបន្ទាប់ពីGeorge-Kevin Nkoudou បានខកខានការតែតបាល់បញ្ចូលទីដោយសេរី ដើម្បីតាមស្មើ Sadio Mane បានផ្សាភ្ជាប់ការទទួលជ័យជម្នះនៅក្នុងម៉ោងបញ្ឈប់។
សេណេហ្គាល់បច្ចុប្បន្នឈរនៅលើកំពូលតារាងនៃពូល C នឹងត្រូវប៉ះក្រុមហ្គីណេនៅថ្ងៃអង្គារដើម្បីបញ្ចប់ការប្រកួតក្នុងពូល។ហ្គីណេស្ថិតនៅលំដាប់ទី២ក្នុងតារាងបន្ទាប់ពីបានយកឈ្នះក្រុម The Gambia ១–០ ក្នុងការប្រកួតចុងម៉ោងកាលពីថ្ងៃសុក្រ ដែលជាលទ្ធផលដែលមានន័យថា កាមេរូនទំនងជានឹងត្រូវការផ្តួលក្រុម Scorpions នៅថ្ងៃអង្គារដើម្បីឈានទៅវគ្គបន្ត។
ម្ចាស់ជើងឯកទ្វីបអាហ្វ្រិក៥សម័យកាលដែលមានមួយពិន្ទុពីការប្រកួតពីរ អាចឆ្លងកាត់ជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតចំនួន៤ប្រសិនបើពួកគេមិនបានយកឈ្នះលើហ្គីណេលើភាពខុសគ្នានៃគ្រាប់បាល់ ឬគ្រាប់បាល់ស៊ុតបញ្ចូលទី៕(រូបភាព ៖ BBC Sport)