មន្រ្តី​នគរបាល​ខណ្ឌ​ទាំង​១៤​ បន្តចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្រ្តី​នគរបាល​ខណ្ឌ​ទាំង​១៤​ បន្តចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព​។

ជាក់ស្ដែង​លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់​ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ស្ថិតនៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជាមួយគ្នានេះ​ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក៏បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន២១៤នាក់ (ផ្តល់ឡើងវិញ ចំនួន១២៧នាក់ និងផ្តល់ថ្មីចំនួន៨៧នាក់), សៀវភៅស្នាក់នៅថ្មី​ ចំនួន២២គ្រួសារ, ទុតិយតាសៀវភៅស្នាក់នៅ​ ចំនួន៤២គ្រួសារ, សៀវភៅគ្រួសារថ្មី​ ចំនួន២៣គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ​ ចំនួន០៦គ្រួសារ។

ចំណែក​លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានចាត់ឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន​ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន និងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ នៅចំណុចច្រកឌឿងហែម ផ្លូវ១២៨ ភូមិ០៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា​។

...

ដោយឡែក​នៅថ្ងៃនេះដែរ​ លោកឧត្តមសេនីយ៍ត្រី យ៉ែម នៅ និងលោកវរសេនីយ៍ឯក ហ៊ុន សុជាតិ ស្នងការរង បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៥ ចូលរួមប្រជុំជួរដើម្បីត្រៀមអន្តរាគមន៍ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print