ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញពី «លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង»។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានកិច្ច សន្ទនាជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមានអេលីហ្សេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
បន្ទាប់ពី ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ សម្តេចធិបតីនាយក រដ្ឋមន្ត្រី បានរំលឹកពីព្រះរាជទស្សនកិច្ចផ្លូវការរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ និងទស្សនកិច្ច ការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពេលនោះជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២២ នៅសាធារណរដ្ឋបារាំង។
សម្តេចធិបតី ក៏បានសម្តែងនូវសេចក្តី សោមនស្សរីករាយ ដោយបារាំងគឺជាប្រទេសតែមួយគត់ដែលបានទទួលស្វាគមន៍ទស្សនកិច្ចរបស់ឥស្សរជន កំពូលកម្ពុជា ដល់ទៅ ៣រូប ក្នុងរយៈពេលតែ១៣ខែប៉ុណ្ណោះ។ បារាំងជាប្រទេសដំបូងគេក្នុងចំណោម បណ្តាប្រទេសអឺរ៉ុបដែល សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ហើយ សម្តេចធិបតី ជា ឥស្សជនបរទេសទីមួយ ដែល ប្រធានាធិបតី ទទួលស្វាគមន៍នៅដើមឆ្នាំថ្មីនេះ។ ទាំងនេះគឺជាសក្ខីភាពដ៏ វិសេសវិសាលចំពោះសក្តានុពលថ្មីនៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំងក្នុងរយៈពេលជាង១៨០ឆ្នាំ។
ដោយកត់សម្គាល់ឃើញនូវសន្ទុះរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ភូមិកទាំ ទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្រ្តដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៉ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរអង្វែងរវាងប្រទេសទាំងពីរ៕
សូមអានព័តមានលម្អិតនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖