ករណីឪពុកគំរាមសម្លាប់កូន ហើយថតបង្ហោះតាមហ្វេសបុក នៅខេត្តកំពត ជនបង្កត្រូវកម្លាំងនគរបាលចាប់ខ្លួន, ក្មេងរងគ្រោះមានសុវត្ថិភាពបានប្រគល់ជូនម្ដាយវិញ

ចែករំលែក៖

ខេត្ត​កំពត​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ករណីឪពុកគំរាមសម្លាប់កូន ហើយថតបង្ហោះតាមហ្វេសបុក នៅខេត្តកំពត ជនបង្កត្រូវកម្លាំងនគរបាលចាប់ខ្លួន, ក្មេងរងគ្រោះមានសុវត្ថិភាពបានប្រគល់ជូនម្ដាយវិញ។

មន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានបញ្ជាក់ថា​ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៣០នាទី មានករណីឪពុកបង្កើតគំរាមសម្លាប់កូនឈ្មោះ ឌិន សុរ៉ាសម្រិត ភេទប្រុស អាយុ០៥ ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាល ឃុំ ប្រភ្នំ ស្រុក អង្គរជ័យ ខេត្តកំពត ។

ជនសង្ស័យត្រូវជាឪពុកឈ្មោះ លឹម ពិទូ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បាននាំកូនជិះម៉ូតូទៅទិសខាងលិច ដោយមិនដឹងទៅកន្លែងណា។ មូលហេតុ ជនសង្ស័យឈ្លោះជាមួយប្រពន្ធ គំរាមថានឹងសម្លាប់ កូន។

...

លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី កម្លាំងរបស់នាតកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ពិទូ ត្រង់ចំណុច ភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូក ខេត្តកំពត់ ចំពោះក្មេងប្រុសឈ្មោះ ឌិន សុរ៉ាសម្រិតមិនមានរងរបួសអ្វីទេ ។ ចំពោះ ឈ្មោះ លឹម ពិទូ បានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត់ ដើម្បីចាត់ការតាមនិតិវិធីបន្ត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print