ជំនួបដ៏សំខាន់រវាងចិននឹងកូរ៉េខាងជើង

ចែករំលែក៖

ប្រទេសចិនបាននិយាយថា ខ្លួននឹងសហការជាមួយកូរ៉េខាងជើងដើម្បីធ្វើឱ្យមានស្ថិរភាពក្នុងតំបន់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងសេអ៊ូលនឹងទីក្រុងព្យុងយ៉ាង។

នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី 19 ខែមករា ប្រធាននាយកដ្ឋានទំនាក់ទំនងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Liu Jianchao បានប្រាប់បេសកជនពិសេសកូរ៉េខាងជើង Ri Ryong-nam ថា ប្រទេសចិននឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងធ្វើការរួមគ្នាជាមួយកូរ៉េខាងជើង ការពារសន្តិភាពក្នុងតំបន់។
លោក Liu បាននិយាយថា “ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងដើម្បីលើកកម្ពស់មិត្តភាពប្រពៃណី ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ទំនាក់ទំនងទ្វេភាគី និងការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់”។
យោងតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានទំនាក់ទំនងបរទេសនៃបក្សកុម្មុយនិស្តមជ្ឈិមចិន លោក Ri Ryong-nam បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការការពារ “ផលប្រយោជន៍ស្នូល” របស់ទីក្រុងប៉េកាំងលើបញ្ហាតៃវ៉ាន់ (ចិន) សិទ្ធិមនុស្សផងដែរនិងបញ្ហាផ្សេងទៀត។
លោក Ri បាននិយាយថា ប្រទេសកូរ៉េខាងជើងនឹងឆ្លៀតឱកាសដើម្បីប្រារព្ធខួបលើកទី 75 នៃទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិននៅឆ្នាំនេះ ដើម្បីអនុវត្តការឯកភាពគ្នាដែលមេដឹកនាំនៃប្រទេសទាំងពីរទទួលបាន៕ ដោយធីរីណា

...

រូប​ថត​: VCG

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print