ម៉ូតូពីរគ្រឿងបើកបរបញ្ច្រាស់ទិសបុកគ្នា​រងរបួសធ្ងន់និងស្រាល៣នាក់

ចែករំលែក៖

ប៉ៃលិន÷បើតាមប្រភពពីនគរបាលមូលដ្ឋានប៉ុស្ថិ៍ឃុំអូរអណ្តូងបានឱ្យដឹងថា÷នៅវេលាម៉ោង ១៦ និង ៣០ នាទីថ្ងៃ ២០ ខែ មករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណីរវាង(ម៉ូតូនិងម៉ូតូ) បើកបរបញ្ច្រាស់ទិសគ្នាពីកើតទៅលិច ពីលិច

ទៅកើតបណ្ដាលឱ្យបុកគ្នា  នៅចំនុចភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

បណ្ដាលឱ្យមនុស្សរបួសចំនួន០៣ នាក់ របួសធ្ងន់ម្នាក់ ស្រាល ០២ នាក់ និងខូចខាតម៉ូតូចំនួន ០២ គ្រឿងកម្រិតស្រាល។

 បើតាមសមត្ថកិច្ចជំនាញចរាចរណីបាន

បន្តថា÷១/ភាគីបង្កឈ្មោះ ស៊ីន គា ភេទប្រុស អាយុ៥២ ឆ្នាំមុខរបរ(រត់ម៉ូតូ)រស់នៅភូមិ អូរថ្មី ឃុំ ពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បើកបរម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២៤ ពណ៍ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1A.7510 (របួសស្រាល) ពាក់មួកសុវត្ថិភាព ។

 + អ្នករួមដំណើរឈ្មោះ ជា បាំង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។(រងរបួសធ្ងន់)មិនពាក់មួកសុវត្ថិភាព។

 ២/ភាគីរងគ្រោះឈ្មោះ ប៉ុល សុភ័ស្រ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើកបរម៉ូតូម៉ាកឃ្លិច ពណ៍ស សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1JJ .2392 (រងរបួសស្រាល ) ពាក់មួកសុវត្ថិភាព ។

បច្ចុប្បន្ន អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការស្រុករងចាំការដោះស្រាយតាមច្បាប់។

ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print