ជំងឺគីសបបូរមាត់ Mucocele of lip!(មិនមែនជាជំងឺមហារីកមាត់ធ្មេញទេ)

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ (Minor salivary glands) រាប់លានដែលស្ថិតនៅក្រោមភាសស្តើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឲ្យមានកំណើនទឹកដក់(Mucin) ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។

ប្រភេទគីសនេះវាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនកើតឡើងញឹកញាប់លើបបូរមាត់។

១. មូលហេតុ៖
– ការស្ទះនៃក្រពេញទឹកមាត់តូចៗ
– មូលហេតុចំបងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់

២. រោគសញ្ញា៖
– មិនមានការឈឺចាប់នោះទេ
– មានពណ័ក្រហមថ្លា ឬខៀវ
– មានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់

៣. ការព្យាបាល៖
– ក្នុងករណីមានទំហំតូច វាអាចបាត់ទៅវិញដោយឯងៗ
-ក្នុងករណីឡើងប៉ោងទំហំលើសពី ១cmឡើង ត្រូវការវះកាត់យកចេញ

៤. ភាពងាយកើតឡើងវិញ៖
– បច្ចេកទេសវះកាត់ត្រូវយកចេញទាំងស្រុងនូវដុំនោះ នឹងក្រពេញទឹកមាត់នៅជុំវិញ បើមិនដូចនោះទេ វានឹងកើតឡើងវិញ
-ការខាំបបូរមាត់កន្លែងដដែល

***បញ្ជាក់៖ ការលេបថ្នាំ មិនអាចព្យាបាលដុំគីសនេះបានទេ។

សូមអញ្ជើញមកពិគ្រោះ នឹងប្រឹក្សាផ្ទាល់ជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ពីជំងឺ ឬដំបៅផ្សេងៗក្នុងមាត់ និងទទួលបានសេវាព្យាបាលមាត់ធ្មេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print