សួនផ្កាដ៏ស្រស់ស្អាត និងធំជាងគេនៅកម្ពុជា Angkor Wonder Garden ដែលកំពុង មានវត្តមាន លើទឹកដីខេត្តសៀមរាប ជាមួយទេសភាពផ្កាចម្រុះពណ៌ជាច្រើនប្រភេទ គួរឱ្យគយគន់ណាស់. !

ចែករំលែក៖

ខេត្តសៀមរាប ៖ ពិតជាស្អាតណាស់! សួនផ្កាធម្មជាតិចម្រុះពណ៌ច្រើនប្រភេទទឹកដីសៀមរាបកំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរទៅគយគន់សម្រស់ ធ្វើឱ្យស្រោះស្រាយ បន្ធូរអារម្មណ៍ ជាមួយ ក្តីស្រឡាញ់ ផ្តិតយករូបដ៏ស្រស់ត្រកាលនេះ ។

សូមបញ្ជាក់ថា ៖ ផលិផលទេសចរមួយទៀតរបស់ខេត្តដ៏មានសក្តានុពលបានលេចរូបរាងជាទីមោទននោះ គឺសួនផ្កាដ៏ស្រស់ស្អាត និងធំជាងគេនៅកម្ពុជា Angkor Wonder Garden ដែលកំពុង មានវត្តមាន លើទឹកដីខេត្តសៀមរាប ជាមួយទេសភាពផ្កាចម្រុះពណ៌ជាច្រើនប្រភេទ ដែលពុំធ្លាប់មានពីមុនមក ហើយមិនចាញ់បណ្តាសួនផ្កាប្រទេសនានា លើពិភពលោកឡើយ ។

បើនិយាយពីខេត្តសៀមរាប អ្នកទេសចរប្រាកដជានឹកឃើញ និងចង់ទៅទស្សនាដំបូងគេ គឺប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌជាតិកម្ពុជា និងបណ្តាប្រាសាទតូចធំ រួមទាំង កន្លែងទេសចរជាច្រើនទាំងក្នុងក្រុងសៀមរាប និង ក្រៅក្រុង។
យ៉ាងណាមិញ នាពេលថ្មីៗនេះ មានកន្លែង កម្សាន្តថ្មីមួយដែលនៅប្រមាណជា ២៧ គីឡូម៉ែត្រ ពីក្រុងសៀមរាប ស្ថិតនៅក្នុងភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកន្លែងមួយនេះមានឈ្មោះថា Angkor Wonder Garden ជាសួនផ្កាចម្រុះដ៏ធំល្វឹងល្វើយ ដែលមានផ្កាប្រមាណជា ៨ ប្រភេទផ្សេងៗគ្នា ដាក់ដាំ និងរៀបចំជាសួន តូចៗ ប្រៀបបីដូចជាសហគមន៍ទេសចរ ដែលមានកន្លែង និងប្លង់ថតរូបស្អាតៗជាច្រើន ថែមទាំងមានកន្លែងអង្គុយលម្ហែដែលអាចគយគន់ទេសភាពទាំងមូលរបស់ សួនផ្កាដ៏សែនធំមួយនេះផងដែរ។

សួនផ្កាដ៏ស្រស់ស្អាតនេះចាប់បើកដំណើរការតាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ មកហើយ។ សម្រាប់សំបុត្រចូលទស្សនា មនុស្សធំ ៧ ដុល្លារ និងក្មេង ៤ ដុល្លារ ។
សូមស្វាគមន័ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សម្រាប់មកលំហែរកាយ ផ្តិតយករូបភាពដ៏ស្រស់ស្អាតនេះ ហើយកម្ពុជា ក៏ត្រូវការ« ផលិផលទេសចរ»ដ៏ច្រើនទៀតក្នុងការរៀបចំតំបន់ទេសចរណ៍ ខណះកម្ពុជា ជាទីផ្សារសេរី ។ មានសន្តិភាព ទើបមានការអភិវឌ្ឍន៍៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print