ខេត្តកំពង់ស្ពឺ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទ ទ្វេពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព កាលពីម្សិលមុិញ។
ក្នុងនោះបន្ទាប់ : -១/ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ជូត វឌ្ឍនា ទៅពន្ធនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។
-២/ឱ្យប្រធាន ពន្ធនាគារខេត្តកំពង់ស្ពឺ ទទួលឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសំម្រេចផ្សេងពីនេះ ។
-៣/ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់ ។
បទទ្វេពន្ធភាព៖ បុរស ឬស្ត្រី ដែលមានអាពាហ៍ពិពាហ៍មិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត។ ទោសពន្ធនាគារ ៦ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់។
ប៉ុន្តែគេកំពុងតាមដានថា ៖ តើ លោក ឃុត វឌ្ឍនា អតីតស្នងការរងខេត្តកំពង់ស្ពឺ ត្រឹមជាប់ចោទ ក្រោមបទ ទ្វេពន្ធភាព ឬមានបទល្មើសអ្វីបន្ថែមទៀត ! ត្រង់ថា , ស្រាវជ្រាវឬនៅ ពីលោក ឃុត វឌ្ឍនា អតីតស្នងការរងខេត្តកំពង់ស្ពឺ អោយចៅសង្កាត់បឹងសាឡាង បញ្ជាក់លើលិខិត ពោះម៉ាយ ពិតប្រាកដ ឬមួយគាត់ក្លែង ឬប្រើប្រាស់លិខិតក្លែងសាធារណះ ? ដូច្នេះរងចាំតាមដានបន្តទាំងអស់គ្នា ព្រោះថា បើចៅសង្កាត់បឹងសាឡាងចេញលិខិតអោយ គាត់ត្រូវមានកំហុស ហើយអ្នកយកទៅប្រើប្រាស់ក៏ត្រូវមានកំហុស ៕