ជនសង្ស័យប្រុសស្រី១៣នាក់ចែកចាយនិងសេពគ្រឿងញៀនត្រូវ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាប២ទីតាំងផ្សេងគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបទីតាំងជួញដូរនិងចែកចាយ២កន្លែងឃាត់ខ្លួនបានមនុស្ស១៣នាក់និងគ្រឿងញៀន២៥ថង់ធំនិងតូចកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។

    លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងការិយ៉ាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបចំនួន២កន្លែងឃាត់ខ្លួនចំនួន១៣នាក់ក្នុងនោះមានស្រី២នាក់ជួញដូរនិងចែកចាយគ្រឿងញៀនចំនួន២១ថង់។

   លោកបានបញ្ជាក់ថាៈពេលចុះបង្ក្រាបទីតាំងទី១.ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ដកហូតរត្ថុតាងគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា២ថង់ធំនិងថ្នាំញៀនគ្រាប់ពណ៌ក្រហម១ថង់ធំ និងឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន៥នាក់ក្នុងនោះស្រីម្នាក់ និងទីតាំងទី២.ឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នាដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា១ថង់ធំនិង២១ថង់តូចនិងជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងនិងឃាត់ខ្លួនជនប្រើប្រាស់ចំនួន៨នាក់។

លោក បានបញ្ជាក់ថាៈក្រោយឃាត់ជនសង្ស័យប្រុស.ស្រី១៣នាក់និងគ្រឿងញៀន២៥ថង់មាន៤ថង់ធំនិង២១ថង់តូចត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីសាកសួរ។ តាមចម្លើយសារភាពមាន២នាក់ជាអ្នកជួញដូរនិងចែកចាយគ្រឿងញៀននិង១១នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀន។ក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់៕វណ្ពា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print