រថយន្តដឹកទឹកកកយីហោមង្គលបូរីបើកលឿនបុករះងាប់គោ១ក្បាលបន្តបុកចូលតូបនិងរថយន្ត១គ្រឿងរួមទាំងធ្វើឲ្យរងរបួសមនុស្សម្នាក់ទៀត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈរថយន្តដឹកទឹកកក(យីហោ)មង្គលបូរីបើកក្នុងល្បឿនលឿនបុកគោងាប់១ក្បាលបន្តបុករៈធ្វើឲ្យខូចខាតតូបរួចបន្តរហូតបុករថយន្ត១គ្រឿងនិងមនុស្សម្នាក់ទៀតរងរបួសធ្ងន់នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិសាស្រ្ត ព្រំប្រទល់ឃុំសឿ ស្រុកមង្គលបូរី និងឃុំល្វា ស្រុកបវេល។

 សមត្ថកិច្ចប្រាប់ថាមុនកើតហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្តទឹកកកនិងទឹកបរិសុទ្ធ(យីហោ)មង្គលបូរីទំនងមានជាតិអាកុលក្នុងខ្លួនបានបើកបរតាមផ្លូវជាតិ១៦០ទិសដៅលិចមកកើតក្នុងល្បឿនលឿនទៅដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកគោ១ក្បាលនៅចិញ្ចើមផ្លូវងាប់ហើយបន្តទៅបុករះតូបអ្នកលក់អីវ៉ាន់ចាប់ហួយបណ្តាល​ឲ្យ​ដាច់១កំណាត់មុខនៅខាងស្តាំដៃពីស្រុកបវេលមកស្រុកមង្គលបូរី ក៏បន្តទៅបុកសំយ៉ាប់ផ្ទៈលក់អីចាប់ហួយនិងលក់សាំងរួចបានកិនទៅលើរថយន្តលុចស៊ីសRX.300ចតចោលក្នុងផ្ទះ១គ្រឿងទៀតបណ្តាល​ឲ្យ​​របួស យុវតីម្នាក់អាយុ១៥ឆ្នាំកំពុងអង្គុយលក់អីវ៉ាន់រងរបួសធ្ងន់ផងដែរ។

ក្រោយគ្រោះកើតឡើងឃើញមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំល្វារ ស្រុកបវេលបានចុះមកពិនិត្យបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់កើតឡើងបង្កដោយរថយន្តដឹកទឹកកក(យីហោ)មង្គលបូរី។

មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វារបានប្រាប់ថាក្រោយពិនិត្យរួចរាល់បានវញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបវេល ចាត់ឲ្យមន្ត្រីនគរបាលចរាចរណ៍ស្រុកមកធ្វើការវាស់វែងនិងនាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើដោះស្រាយគ្នាតាមច្បាប់៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print