ម៉ូតូហុងដាឌ្រីមបើកលឿនទាក់ដៃចង្កូតជាមួយម៉ូតូស្កុបពីដួលបោកក្បាលទៅនឹងផ្លូវស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ ម៉ូតូហុងដាឌ្រីម១គ្រឿងជិះគ្នា២នាក់បើកក្នុងស្ថានភាពល្បឿនលឿនបានទាក់ដៃចង្កូតជាមួយម៉ូតូស្កុបពីដែលបើកនៅខាងមុខបណ្ដាលឱ្យដួលបោកទៅលើផ្លូវធ្វើឱ្យមនុស្ស២នាក់ជាអ្នកបើកម៉ូតូហុងដាឌ្រីមនិងអ្នករួមដំណើរស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់។ ចំណែកអ្នកបើកបរម៉ូតូស្កុបពីរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១៥នាទី លើកំណាត់ផ្លូវជាតិលេខ៦១ ចំន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមិនទាន់ស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KN-8113 មានអ្នករួមដំណើរម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ។ ចំណែកភាគីខាងម៉ូតូស្កុបពីឈ្មោះ ហេង ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម (រងរបួសស្រាល) ។
ប្រភពដដែលបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KN-8113 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងមានអ្នករួមដំណើរមួយនាក់ទៀតមិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) បើកបរមានទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះបើកបរមកដល់ចំណុចកើតហេតុក៏បានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត(ទិសដៅស្របគ្នា) ម៉ាក SCOOPY ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 1AA-2991 បើកបរមានទិសដៅពីលិចទៅកើត បណ្តាលឱ្យដួលតែម្តង ។ អ្នកបើកបរឈ្មោះ ហេង ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម (រងរបួសស្រាល) ។
ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ ។ ចំណែកឯសពជនរងគ្រោះកំពុងស្រាវជ្រាវរកសាច់ញាតិដើម្បមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
វត្ថុតាងម៉ូតូទាំងពីរគ្រឿងបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចិន ដើម្បីបន្តនីតិវិធី ៕ ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print