សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងបកស្រាយប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌”

ចែករំលែក៖

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ពី ការប្រឡងប្រជែងបកស្រាយប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌ ។

ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានការប្រឡងប្រជែងបកស្រាយ ប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌ ជ្រើសរើសជ័យលាភី ចំនួន៣រូប។

លក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម៖

១- សមាសភាពដែលអាចចូលរួមប្រឡងប្រជែងមានដូចជា មន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្ស សិស្ស និស្សិត និងសាធារណជនទូទៅ

២- បេក្ខជនត្រូវសរសេរការស្រាយប្រធានបទចំនួនពី១៥ទំព័រ ទៅ២០ទំព័រ ដោយកុំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Moul light 12 (សម្រាប់ចំណងជើងនិងចំណងជើងរង) និង Khmer OS Siemreap ទំហំ អក្សរ ១២ (សម្រាប់អត្ថបទ)

៣- កាលបរិច្ឆេទឈប់ទទួលស្នាដៃត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី ជាកំហិត ។
៤- ទំនាក់ទំនងផ្ញើស្នាដៃតាមរយៈតេឡេក្រាម 010 2207 88 និងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ 011 22 88 521 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print