អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Ghebreyesus បានអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខាលើសន្ធិសញ្ញាជំងឺរាតត្បាតរបស់អង្គការដើម្បីរៀបចំសម្រាប់ការផ្ទុះឡើងនៃ “ជំងឺ X” ។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីពេលថ្មីៗនេះ លោក Ghebreyesus សង្ឃឹមថាប្រទេសនានានឹងឈានដល់សន្ធិសញ្ញានៅខែឧសភា ដើម្បីរួមគ្នាដោះស្រាយការគំរាមកំហែងដ៏ធំនាពេលអនាគត។
ជំងឺ Disease X គឺជាពាក្យដែលអ្នកវិទ្យាសាស្ត្រប្រើដើម្បីសំដៅទៅលើរោគដែលមិនស្គាល់អត្តសញ្ញាណ ប៉ុន្តែនៅពេលដែលមានការផ្ទុះឡើង គេជឿថា X អាចមានគ្រោះថ្នាក់ជាង Covid-19 ដល់ទៅ 20 ដង។
នៅឆ្នាំ 2022 WHO បានបន្ថែម X ទៅក្នុងបញ្ជីមេរោគរបស់ខ្លួនដែលត្រូវតាមដានយ៉ាងដិតក្រោយរកឃើញដំបូងក្នុងឆ្នាំ 2017 ហើយបានព្រមានថាវាអាចក្លាយជាជំងឺរាតត្បាតសកលធ្ងន់ធ្ងរ។
លោក Ghebreyesus ជឿជាក់ថា Covid-19 គឺជាជំងឺរាតត្បាត X ដំបូងបង្អស់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺចាំបាច់ត្រូវរៀបចំខ្លួនដើម្បីដោះស្រាយជាមួយនឹងជំងឺរាតត្បាតផ្សេងទៀត។ លោកបន្តទៀតថា “មានហានិភ័យដែលយើងមិនទាន់ដឹង ប៉ុន្តែវាអាចកើតឡើង ហើយវាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ។ ដូច្នេះហើយ យើងត្រូវត្រៀមខ្លួនសម្រាប់រឿងអាក្រក់ដែលនឹងកើតឡើង»។
លោក Ghebreyesus បានប្រាប់សារព័ត៌មានក្នុងពេលជាមួយគ្នាថា “សន្ធិសញ្ញាជំងឺរាតត្បាតអាចនាំមកនូវបទពិសោធន៍ បញ្ហាប្រឈមទាំងអស់ដែលបានជួបប្រទះក្នុងអតីតកាល ក៏ដូចជាដំណោះស្រាយឆ្លើយតប ដើម្បីធានាបាននូវអនាគតដ៏ត្រចះត្រចង់” ៕