បាក់ដី មនុស្សជិត៥០នាក់បាត់ខ្លួន ក្នុងខេត្តយូណាន់ ប្រទេសចិន

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរចិនបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃចន្ទនេះ មនុស្សសរុបចំនួន៤៧នាក់ បានកប់ជាប់នៅក្រោមគ្រោះបំណាក់ដីមួយ ដែលបានវាយប្រហារនៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។

ភ្នាក់ងារជួយសង្រ្គោះជាង២០០នាក់ រួមជាមួយយានយន្តពន្លត់អគ្គិភ័យ៣៣គ្រឿង និងគ្រឿងចក្រជីកកាយ១០គ្រឿង កំពុងបន្តស្វះស្វែងរក អ្នកដែលបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដី បានកើតមានឡើងលើភូមិ Liangshui ក្នុងទីប្រជុំជន Tangfang នៃទីក្រុង Zhaotong កាលពីខ្ទង់វេលាម៉ោង៥៖៥១នាទីព្រឹក។ អ្នកភូមិដែលនៅជាប់ខ្លួនក្រោមបំណាក់ដីនោះ គឺមកពីផ្ទះសម្បែង១៨គ្រួសារ។
មនុស្សសរុបជាង២០០នាក់ ត្រូវបានជម្លៀសចេញពី កន្លែងរងគ្រោះជាបណ្តោះអាសន្ន ខណៈអាជ្ញាធរចិនទទួលបន្ទុកកាត់បន្ថយ គ្រោះមហន្តរាយប្រចាំខេត្ត Yunnan បានដាក់ចេញចំណាត់ការបន្ទាន់កម្រិតទី៣ ដើម្បីឆ្លើយតបគ្រោះធម្មជាតិនេះ។ ចំណែកការព្យាករក្នុងតំបន់វិញ បានបង្ហាញឱ្យឃើញថា នៅថ្ងៃអង្គារនឹងមានព្រិលធ្លាក់កម្រិតស្រាល ខណៈសីតុណ្ហភាពនឺងចុះដល់ -៣អង្សាសេ៕

...

រូប​ថត​: xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print