សុំលុយម្ដាយមិនបាន កូនឈាមខ្លាដុតផ្ទះឆេះម៉ត់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦និង២០នាទីមានករណីភ្លើងឆេះផ្ទះ១ខ្នង (ប្រភេផ្ទះប៉ិត២ខ្នង)ដំបូលប្រក់ក្បឿងជញ្ជាំងបាំងសង្កសី។ ទីតាំងកើតហេតុ នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាមដែលម្ចាស់ផ្ទះឈ្មោះ ឃាង ផល្លី ភេទស្រីអាយុ៥៥ឆ្នាំ(ជាស្រ្តីមេម៉ាយ) ។

មូលហេតុបង្កឡើងដោយជនសង្ស័យឈ្មោះ ហួត លីហ័រ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត) សុំលុយពីម្ដាយចំនួន៥០,០០០រៀល ដើម្បីទិញខោអាវ ប៉ុន្តែម្ដាយមិនមានលុយអោយ ហើយឈ្មោះ ហួត លីហ័រ ក៏ខឹងនិងម្ដាយស្រាប់តែឈ្មោះ ហួត លីហ័រ ប្រាប់ម្ដាយថា បើមិនអោយលុយទេមិនបាច់នៅផ្ទះនិងទេ ដុតផ្ទះចោលឥលូវហើយ និយាយរួចឈ្មោះ ហួត លីហ័រ ក៏ឡើងជិះម៉ូតូរបស់ខ្លួន ម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅទិញសាំងចំនួនកន្លះលីត្រ និងដែកកេះចំនួន០១ រួចឈ្មោះ ហួត លីហ័រ ក៏ធ្វើសកម្មភាពដើរទៅក្នុងបន្ទប់ក្រោមផ្ទះរបស់ម្ដាយបង្កើត ហើយយកសាំងចាក់ទៅលើខោអាវ និងចាក់ទៅលើពូក នៅក្នុងបន្ទប់របស់ម្ដាយបង្កើតឈ្មោះ ឃាង ផល្លី រួចក៏គូសដែកកេះដុតផ្ទះឈើ មានទំហំ ៨×៩ម៉ែត្រ ប្រកក្បឿង ជញ្ជាំងសង្កសី បណ្ដាលអោយឆេះខូចខាតទាំងស្រុងតែម្តង ។ ចំណែកសម្ភារ:ខូចខាតពុំទាន់ដឹងនោះទេដោយម្ចាស់ផ្ទះសន្លប់ និងបានបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យជើងព្រៃ ពុំទាន់ដឹងខ្លួននោះទេ! ក្រុមការងារកំពុងរងចាំសាកសួរនូវទំហំការខូតខាតទ្រព្យសម្បត្តិរបស់គាត់។ ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ច បានខិតខំជួយពន្លត់ដែរ ប៉ុន្តែមិនអាចជួយសង្គ្រោះផ្ទះ និងទ្រព្យសម្បត្តិក្នុងផ្ទះបាន។

ក្រោយពីទទួលពាក្យបណ្តឹងបានភ្លាម លោកវរសេនីយ៍ឯក *នួន ម៉េងហ៊ួរ* អធិការនគរបាលស្រុកជើងព្រៃ បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ កម្លាំងជំនាញបច្ចេកទេស និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដើងជ័យ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ហួត លីហ័រ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសង្កែ ឃុំស្ដើងជ័រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មកកាន់អធិការរដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ ហួត លីហ័រ បានឆ្លើយសារភាពថាខ្លួនពិតជាធ្វើសកម្មភាពយកសាំងចាក់ទៅលើខោអាវ និងចាក់ទៅលើពូក នៅក្នុងបន្ទប់ រួចក៏គូសដែកកេះដុតផ្ទះឈើ មានទំហំ ៨×៩ម៉ែត្រ ប្រកក្បឿង ជញ្ជាំងសង្កសី បណ្ដាលអោយឆេះខូចខាតទាំងស្រុងពិតប្រាកដមែន *មូលហេតុ* សុំលុយម្ដាយមិនបាន ។

...

ជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតាមបញ្ជារបស់ឯកឧត្តម *វង្ស ប៊ុនវិសុទ្ធ* ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ សមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផល ( វិជ្ជមាន) ៕,វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print