កណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ករណីហិង្សាដោយចេតនា ក្រោយពីបុរសរូបនេះបានយកកាំផ្គាក់បម្រុងរកកាប់យុវជនម្នាក់ ព្រោះមាត់លឺៗពេលខ្លួនកំពុងដេកក្នុងបន្ទប់។ករណីហិង្សាដោយចេតនា កើតឡើងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង៣០នាទី ចំណុចភូមិ ប្រាសាទ ឃុំ ព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខ្នា លឹម ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ប្រាសាទ ឃុំព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករ ។ជនសង្ស័យឈ្មោះ លី ចាន់វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ប្រាសាទ ឃុំព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ។មុខរបរ កម្មករ ។(ឃាត់ខ្លួន)។វត្ថុតាងចាប់យករួមមាន៖កាំបិតផ្គាក់ដងឬស្សីផ្លែដែកប្រវែង៩៥ សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង ១៥ និង ៣០ នាទី ជនរងគ្រោះបានដេីរទៅយកម៉ូទ័រឆាបដែកនៅមុខបន្ទប់ប្អូនស្រីបង្កើតរបស់ខ្លួនឈ្មោះខ្នារ ចំរេីន ពេលខ្លួនកំពុងរកម៉ូទ័រឆាបដែកស្រាប់តែជនសង្ស័យស្រែកពីបន្ទប់គេងរបស់ខ្លួនថា ហ្អែងរកអីក្តុងក្តាំងម្ល៉េះហ្ហា ពេលនោះជនរងគ្រោះបានឆ្លេីយមកវិញថា ខ្ញុំរកម៉ូទ័រឆាបទេបង រួចជនរងគ្រោះបានដេីរទៅរកជនសង្ស័យ ភ្លាមនោះជនសង្ស័យបានយក កាំបិតផ្គាក់ខាងលេីយកមកយាកាប់មកលេីជនរងគ្រោះ តែត្រូវបានប្រពន្ធរបស់ជនសង្ស័យឃាត់ រួចជនរងគ្រោះបានរត់ចេញទៅរកបងជីដូនមួយអោយជួយ និងបានតេទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង ក្រោយបានទទួលពត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែងបានចុះដល់កន្លែងកេីតហេតុរួមចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕