យន្តហោះយោធាមីយ៉ាន់ម៉ា បានរអិលធ្លាក់ពីលើផ្លូវរត់ មនុស្ស១២នាក់រងរបួស

ចែករំលែក៖

យន្តហោះ Shaanxi Y-8 របស់មីយ៉ាន់ម៉ា ផលិតដោយចិន បានរអិលធ្លាក់ពីលើផ្លូវរត់ នៅពេលរសៀល ថ្ងៃទី២៣ ខែមករា នៅឯអាកាសយានដ្ឋាន Lengpui ក្នុងប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្ស ១២នាក់រងរបួស ក្នុងនោះ ៤នាក់របួសធ្ងន់។

យន្តហោះ Shaanxi Y-8 ផលិតនៅប្រទេសចិន បានរអិលធ្លាក់ពីផ្លូវរត់នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៣ ខែមករា (ម៉ោងក្នុងតំបន់) នៅអាកាសយានដ្ឋាន Lengpui សំខាន់នៃរដ្ឋ Mizoram ប្រទេសឥណ្ឌា។
មន្ត្រីមួយរូបនៅអាជ្ញាធរអាកាសយានដ្ឋាននៃប្រទេសឥណ្ឌា (AAI) នៅទីក្រុង Lengpui បាននិយាយថា ជើងហោះហើរនេះត្រូវបានគេសន្មត់ថានឹងយកទាហានមីយ៉ាន់ម៉ាចំនួន ៩២ នាក់ ដែលបានមកដល់ប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន។ ក្នុងចំណោមអ្នករបួសទាំង១២នាក់ មាន៤នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។

កងទ័ពអាកាសមីយ៉ាន់ម៉ា តែងតែជួបហេតុការណ៍ធ្លាក់យន្តហោះស្លាប់ជាច្រើននាក់ក្នុងទសវត្សរ៍កន្លងមក។ នៅឆ្នាំ 2021 យន្តហោះយោធាមកពីប្រទេសនេះបានធ្លាក់ខណៈពេលកំពុងរៀបចំចុះចតនៅព្រលានយន្តហោះក្នុងទីក្រុង Pyin Oo Lwin។ ហេតុការណ៍នេះបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់៕

...

រូប​ថត​: India today

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print