អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ​ ចាប់ផ្តើមប្រជុំបេសកកម្មលើកទី២របស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានដឹកកិច្ចប្រជុំនៃការចាប់ផ្តើមបេសកកម្មលើកទី២របស់ក្រុមការងារធនាគារពិភពលោកដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា​ នៅទីស្តីការក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រងគម្រោង និងអង្គភាពអនុវត្តគម្រោងនៃក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន ក្រុមការងារធនាគារពិភពលោក និងអ្នកពាក់ព័ន្ធសរុបប្រមាណ៣៣រូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
– ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងដំណាក់កាលដំបូង រួមទាំងលទ្ធផលសម្រេចបានឆ្លើយតបទៅនឹងផែនការសកម្មភាពដែលបានឯកភាពនៅក្នុងរបាយការណ៍
– ការចុះពិនិត្យមើលទីលានទុកដាក់សំរាមដែលមានស្រាប់ និងទីតាំងដែលបានស្នើឡើងសម្រាប់រៀបចំធ្វើជាទីលានទុកដាក់សំរាមរបស់គម្រោងនៅក្នុងខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។

កិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញនូវវឌ្ឍនភាព និងទិសដៅការងារសម្រាប់អនុវត្តបន្តរបស់អង្គភាពគ្រប់គ្រងគម្រោង និងអង្គភាពអនុវត្តគម្រោងនៃក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។ ផ្អែកតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងអនុវត្តគម្រោង ក្រុមការងារធនាគារពិភពលោក ត្រូវចុះបេសកកម្មដើម្បីពិនិត្យ និងគាំទ្រការអនុវត្តគម្រោងរៀងរាល់៦ខែម្តង ដោយកន្លងទៅថ្មីៗនេះ ក្រុមបេសកកម្មរបស់ធនាគារពិភពលោកបានចុះបេសកកម្មលើកដំបូងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣។ បន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមបេសកកម្មរបស់ធនាគារពិភពលោកនឹងចុះទៅពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តសៀមរាបផងដែរ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print