ភ្នំពេញ ៖ បញ្ហាស្ពឹកជើងលើអ្នកជំងឺទឹកនោមផ្អែមជាមូលហេតុចំបងដែលបណ្តាលអោយកើតមានដំបៅជើង។ គេសង្កេតឃើញថា ប្រមាណ៥០ភាគរយនៃអ្នកជំងឺទឹកនោមផ្អែមដែលវិវត្តន៍លើសពី១០ឆ្នាំនឹងមានបញ្ហាស្ពឹកជើង។
អ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាស្ពឹកជើងប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅ( Facteur mécanique extrinsèque)ដោយមិនដឹងខ្លួនដូចជា៖
– ការកកិតនឹងស្បែកជើង
– ការមុតនឹងរបស់រឹង
– ការរលាកនឹងរបស់ក្តៅ
ដើម្បីកាត់បន្ថយហានិភ័យដំបៅជើងដោយសារការប៉ះទង្គិច អ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើដូចម្តេចខ្លះ?
⁃ ពាក់ស្បែកជើងជិតមុខជាប្រចាំ
⁃ ជ្រើសរើសស្បែកជើងអោយសមនឹងទំហំ និងទ្រង់ទ្រាយរបស់ជើង
⁃ ពិនិត្យស្បែកជើងជាប្រចាំមុនពេលពាក់
⁃ មិនត្រូវដើរជើងទទេ
⁃ មិនត្រូវទុកក្រចកវែងពេក រឺកាត់ក្រចកខ្លីពេក
ដើម្បីស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែមប្រឈមនឹងបញ្ហាដំបៅជើង ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕