ខេត្តបាត់ដំបង៖ មន្រ្តីនគរបាល នៃអធិការដ្ឋានស្រុកបាណន់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញស្រុក បានចុះស្រាវជ្រាវកំណត់មុខសញ្ញាក្រុមបងធំប្រចាំស្រុុក ដោយបានឃាត់ខ្លួនយុវជនចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងករណីហិង្សាដោយចេតនាបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ(វាយកម្ទេចម៉ូតូអ្នកដទៃ)។
មន្ត្រីដដែលបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី២៣ និង២៤ ខែមករាឆ្នាំ២០២៤ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សំ វីរះ អធិ ការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងនគរបាលផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ធ្វេីការ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយជាបន្តបន្ទាប់ចំនួន០៤នាក់ទាក់ទងនឹងករណីហិ-ង្សាដោយចេតនាបណ្តាល ឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយនាំមកធ្វេីការសាក សួរនៅអធិការដ្ឋាននគរបាលស្រុុក។
យុវជនដៃដល់ទាំង ០៤នាក់នោះ រួមមានដូចខាងក្រោម៖
ទី១-ឈ្មោះ សាវៀត វិសាល ភេទប្រុ ស អាយុ—ឆ្នាំ មានទីលំនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង (ជនដៃដល់) ។
ទី២-ឈ្មោះ ថន វ៉ាន់ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំ បង ។
ទី៣-ឈ្មោះ ឆក វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំ បង ។
និងទី៤-ឈ្មោះ រ៉ូន រ៉ូយ ហៅ រ៊ាំង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ចំណែកដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០២គ្រឿង ,ពូថៅ ដែលមានដងឈេីប្រវែង ០,៣៦សង្ទីម៉ែត្រ ចំនួនមួយដេីម ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង១០នាទី ស្ថិតនៅមុខហាងកា ហ្វេហ្សូមូ ចំណុចក្រុមទី០២ ភូមិស្វាយប្រគាប ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណី ហិ-ង្សាដោយចេតនាមួយកើត ឡើងបង្កដោយជន សង្ស័យមួយក្រុម មានគ្នាចំនួន ០៦នាក់ ជិះម៉ូតូ ០២គ្រឿង នាំគ្នាប្រេីប្រាស់ពូ-ថៅ កាំ-បិ-ត កា-ប់បំផ្លា-ញទៅលេីម៉ូតូម៉ាកHonda drea m ពណ៌ក្រហម ស៊េរីឆ្នាំ២០ ២២ ពាក់ស្លាកលេខ បាត់ ដំបង 1I- 7696 ជារបស់ជនរងគ្រោះឈ្មោះ ឈុន ដានេ ភេទ ស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឱ្យរងការខូចខាតបែកកញ្ចក់កុងទ័រក្បាលម៉ូតូ០១កន្លែង បែកគំរបអាវខាងក្រោយផ្នែកខាងស្តាំ០២កន្លែង ក្នុងពេលដែលជនរងគ្រោះជិះម៉ូតូទៅទុក នៅមុខហាង រួចចូលទៅទិញ កាហ្វេដោយគ្មានមូលហេតុ ។
ក្រោយពេលធ្វេីសកម្មភាពរួចជនសង័្សយបានជិះម៉ូតូគេចខ្លួនបាត់ហេីយជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល និងផ្តេីមពីបញ្ហានេះទេីបសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់។
បច្ចុប្បន្នជនសង័្សយ នៅព្រឹកនេះត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមច្បាប់៕អរុណរះ