ក្រុមកីឡាករជម្រើសជាតិបេស្បល កម្ពុជាជួបប្រកួតជាមួយក្រុមជប៉ុន និងកូរ៉េ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រុមកីឡាករជម្រើសជាតិបេស្បលកម្ពុជាដែលមានមូលដ្ឋាននៅលើទឹកដីខេត្តកំពង់ធំបានហ្វឹកហាត់ត្រៀមលក្ខណៈជួបភ្ញៀវជប៉ុននិងកូរ៉េនាថៃ្ងទី១៧ ខែកក្តដា ឆ្នាំ២០១៦ខាងមុខនេះ នៅលើទីលានកីឡាបេស្បលបឹងសំរឹទ្ធិ ស្ថិតនៅឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ដែលជាការប្រកួតកម្តៅសាច់ដុំ ត្រៀមប្រកួតមិត្តភាពអន្តរជាតិផ្សេងៗទៀតនៅអំឡុងខែតុលា និងខែធ្នូឆ្នាំនេះ ។

...

លោក ញ៉ែម ថាវី ប្រធានសហព័ន្ធកីឡា បេស្បលកម្ពុជាបានឲ្យដឹងថា ការប្រកួត មិត្តភាពជាមួយ ក្រុមជប៉ុន និងកូរ៉េនៅក្នុងស្រុកបារាយណ៍លើកនេះគឺមិនមែនទើបតែលើកទី១នោះទេ តាមការពិតយើងធ្វើច្រើនលើករួចមកហើយក្នុងគោលបំណងចង់ឲ្យក្រុមកីឡាករជម្រើសជាតិបេស្បលកម្ពុជាមានសកម្មភាពប្រកួតច្រើន ខណៈដែលកីឡាមួយប្រភេទនេះពុំសូវមានដៃគូច្រើនសម្រាប់ប្រកួតនោះឡើយ។ ការប្រកួតនេះគឺជំរុញឲ្យកីឡាករជម្រើសជាតិបេស្បល បានបង្កើននូវបច្ចេកទេសនិងបទពិសោធន៍ឲ្យបានច្រើនថែមទៀត ក្នុងការត្រៀមលក្ខណៈ ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមកីឡាបេស្បលមកពីប្រទេសថៃ និងក្រុមកីឡា បេស្បលប្រទេសភូមា និងជប៉ុន នាខែតុលា និងខែធ្នូខាងមុខនេះ ។

លោកបានបញ្ជាក់ថា ដោយសារតែមានកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡា បេស្បលកម្ពុជាបានអនុវត្តតាមយុទ្ធសាស្រ្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបក្រុមកីឡាបេស្បលកម្ពុជាយើងចាប់ផ្តើមមានការទទួលស្គាល់ពី បណ្តាប្រទេសក្នុងតំបន់អាស៊ីនោះ ។

លោកជឿជាក់ថា ចាប់ពីពេលនេះទៅមុខតាមរយៈការខិតខំប្រឹងប្រែង បង្កើនការប្រកួតឲ្យបានច្រើនដងក្នុង១ឆ្នាំជាលក្ខណៈ មិត្តភាពអន្តរជាតិជាមួយក្រុមមកពីប្រទេសក្នុងតំបន់នោះ យើងនឹងអាចទាក់ទាញដល់ យុវវ័យឲ្យចូលរួមបានច្រើនជាក់ជាមិនខាន។ ប្រធានសហព័ន្ធរូបនេះបានអំពាវនាវឲ្យ ប្រជាពលរដ្ឋចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនដើម្បីលើកទឹកចិត្តកីឡាករ បេស្បលកម្ពុជា ៕

1

2

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print