លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៥ មករា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣១នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣១ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៦នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៥នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ៦ករណី ឃាត់ ១០នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមករា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១៧៥,៧៦ក្រាម និង១៧កញ្ចប់តូច។

លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៨អង្គភាព

១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

២ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ១២កញ្ចប់តូច។

៣ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,២២ក្រាម។

៤ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ២កញ្ចប់តូច។

៥ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៦ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ១១១,២៣ក្រាម។

៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦១,៣១ក្រាម។

៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច។

PM : ០អង្គភាព៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print