មន្ត្រីយោធាប្រចាំនៅសមុទ្របាលតិច រហូតដល់៥០រូបត្រូវបានប្រធានាធិបតីពូទីន ដកហូតដំណែងក្នុងនោះមានអគ្គមេបញ្ចាការរងលោក Wiktor Kravchuk និង លោក Sergei Popov ។ ការដកហូតដំណែងខាងលើលើកនេះជាទ្រង់ទ្រាយធំបំផុតមិនធា្លប់មាននៅក្នុងជួរកម្លាំងទាហ៊ានជើងទឹករុស្សីចាប់តាំងពីឆ្នាំ១៩៥០ មកទលពេលនេះ។កងពលបាល់តិច ឈរជើងនៅភាគខាងលិចរុស្ស៊ីនិងជាកងពលមួយក្នុងចំណោម៤កងពលធំៗរបស់ទាហ៊ានជើងទឹកប្រទេសនេះ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មេដឹកនាំកម្លាំងទាហ៊ានជើងទឹកស្ថិតនៅក្នុងកងពលបាល់តិច ដែលត្រូវបានដកហូតតំណែងគឺដោយសារតែមិនយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់កម្លាំងទាហ៊ានប្រយុទ្ធនិងបំផ្លៃការពិតពីសមត្ថភាពយោធាពេលផ្តល់ព័ត៌មានទៅកាន់ថ្នាក់លើ។
ហេតុការដកហូតដំណែងខាងលើរបស់រដ្ឋាភិបាលលោកពូទីន កើតឡើងក្រោយពេលដែលក្រុមអ្នកស្រាវជ្រាវបានបើកការស៊ើបអង្កេតតាំងពីថ្ងៃទី១១ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ការដកហូតដំណែងខាងលើកើតឡើងក្រោយពេលមានគ្រោះថ្នាក់នាវាមុជទឹក ហើយត្រូវបានបិទបាំងព័ត៌មានព្រមទាំងធ្វេសប្រហែសក្នុងការជ្រើរើសកម្លាំងយោធាននិងគម្រោងកសាងយោធាឲ្យរឹងមាំ។
តាមរបាយការក្នុងតំបន់មេបញ្ចាការកងពលបាលតិច ព្យាយាមលាក់បាំងរឿងប៉ះទង្គិចគ្នារវាងនាវាមុជទឹក Krasnodar ជាមួយនាវារបស់ប្រទេសប៉ូឡូញ ពេលកំពុងហ្វឹកហាត់ធ្វើឲ្យមន្ត្រីការពារជាតិ ពិសេសគឺលោកពូទីន ខឹងសម្បាយ៉ាងខ្លាំង។
តាមរបាយការណ៍ ភាពចលាចលនៅក្នុងជួរដឹកនាំ មេបញ្ចាការកងពលបាលតិច កើតចេញពីការធ្វេសប្រហែស ហើយក៏ជាការដកហូតដំណែងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។ កងពលបាតិច ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទាហ៊ានរុស្ស៊ីទាំងមូល ហើយក៏ជាទីតាំងមានវិវាទជាមួយអឺរ៉ុបនិងអាមេរិក ។ ការធ្វេងប្រហែសទាំងនោះហើយធ្វើឲ្យលោកពូទីន ត្រូវដកហូតដំណែងមន្ត្រីយោធាទាំងអស់នៅទីនោះ។
នៅក្នុងព្រឹត្តិការមួយផ្សេទៀត ដែលពាក់ព័ន្ធនិងសមុទ្របាល់តិច នោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាឲ្យតាក់តែងវិធានការជឿទុកចិត្តគ្នា ឆ្ពោះទៅបង្កើនសុវត្ថិភាពនៃការហោះហើរយន្តហោះយោធាលើតំបន់សមុទ្របាល់ទិក បន្ទាប់ពីមានកើតឡើងជា ឧប្បត្តិហេតុផ្ទួនៗ បង្កើនភាពតានតឹងរវាងរុស្ស៊ីនិងអូតង់ វិធានការដែលរុស្ស៊ីនឹងស្នើទៅអូតង់ក្នុងជំនួបទ្វេភាគីមួយលើកថ្មី នៅថ្ងៃទី១៣ ខែកក្កដា ក្នុងក្រុងព្រុចសែល។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិរុស្ស៊ី មានលើកឡើងថា ការតាក់តែងនេះប្រព្រឹត្តទៅតាមការផ្ទុកផ្តាក់នៃប្រមុខក្រសួងនេះគឺលោកនាយឧត្តមសេនីយ Serguei Shoighou។ សាច់រឿងគឺអំពីចង្កោមវិធានការបច្ចេកទេសឆ្ពោះទៅពង្រឹងសន្តិសុខនៃការហោះហើរនៅពីលើសមុទ្របាល់ទិក។
មូលហេតុមកពី៣ប្រទេសគឺ លីទុយអានី ឡេតូនី អេស្តូនី ជាសមាជិកអូតង់ នៅជិតខាងនឹងរុស្ស៊ី ប៉ុន្មានខែចុងក្រោយ តែងចោទរុស្ស៊ីជារឿយៗថា រំលោភដែនអាកាសខ្លួនហើយបញ្ជូនយន្តហោះយោធារុស្ស៊ីឲ្យហោះពីលើសមុទ្របាល់ទិក ដោយពន្លត់ប្រដាប់អេឡេចត្រូនិកហៅថា Transpondeurs ដែលមានដំឡើងក្នុងយន្តហោះ ហើយដែលអនុញ្ញាតឲ្យរ៉ាដារ កំណត់អត្តសញ្ញាណយន្តហោះនោះព្រមទាំងបញ្ចៀសកុំឲ្យមានការប៉ះទង្គិចគ្នា។
លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានតម្រូវឲ្យពិនិត្យមើលវិធានការដែលនាំទៅកាន់ការប្រើខានមិនបានឡើយប្រដាប់ Transpondeurs ប្រសិនបើពួកប្រទេសអូតង់ចាត់វិធានការបែបនេះដែរ។ បច្ចុប្បន្នភាគីរុស្ស៊ីពិនិត្យមើលវិធីបញ្ចូល បញ្ហាធានាសន្តិសុខសម្រាប់ការហោះហើរលើសមុទ្របាល់ទិក ទៅក្នុងរបៀបវារៈនៃជំនួបរវាងតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី-អូតង់ នៅក្នុងក្រុមប្រឹក្សាឧភតោភាគីដែលគ្រោងប្រព្រឹត្តទៅថ្ងៃ១៣ ខែកក្កដា គឺបន្ទាប់ពីជំនួបកំពូលអូតង់នៅក្រុងវ៉ារសូវីថ្ងៃ៨-៩ ខែកក្កដាកន្លងទៅ។
នេះគឺថ្ងៃ១ ខែកក្កដា ដើមខែនេះលោកប្រធានាធិបតីរុស្ស៊ីពូទីន ក្នុងសន្និសីទកាសែត រួមជាមួយ សមភាគីហ្វាំងឡងដ៏ នៅក្រុង ហែលសាំងគីបានថ្លែងថា រុស្ស៊ីគាំទ្រដល់សំណើរហ្វាំងឡង់ដ៏ដែលហាមការហោះហើរណាក៏ដោយនៃ យន្តហោះដែលពន្លត់មិនឲ្យដើរប្រដាប់អេឡេចត្រូនិក Transpondeurs ក្នុងយន្តហោះពន្លត់នេះ គឺដើម្បីលាក់បំបាំងអត្តសញ្ញាណយន្តហោះតែម្តង។ មិនតែប៉ុណ្ណោះលោក ពូទីន រំលឹកថា មិនមែនតែយន្តហោះរុស្ស៊ីទេ តែក៏ទាំងគ្រប់យន្តហោះរបស់ប្រទេសអូតង់ ដែលតែងហោះលើសមុទ្របាល់ទិក ដោយបិទមិនឲ្យដើរឡើយប្រដាប់ Transpondeurs។
តាមតួលេខលោកប្រមុខរដ្ឋរុស្ស៊ី យន្តហោះអូតង់ ហោះប្រតិបត្តិការលើសមុទ្របាល់ទិក ក្នុងចំនួនដល់ទៅ២ដង ច្រើនជាង យន្តហោះរុស្ស៊ី។ ជាការកត់សម្គាល់ តាំងពីមានវិបត្តិកើតឡើងនៅអ៊ុយក្រែនជាងពីរឆ្នាំមុនមកអូតង់ និងរុស្ស៊ីបានរួមប្រជុំនឹងគ្នាទើបមួយលើកប៉ុណ្ណោះគឺកាលពីថ្ងៃ២០ ខែមេសា ឆ្នាំ ២០១៦ នេះ៕
ប្រែសម្រួល៖ សាធី