ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រសួងបរិស្ថានបើកទំព័រនៃកិច្ចសហប្រតិបត្តិការផ្តោតលើពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ÷ ពាណិជ្ជកម្មកាបូន និងថាមពលបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាខ្លឹមសាររួមនៃកិច្ចពិភាក្សាដើម្បីបើកទំព័រកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

បណ្ឌិតសានតូ ដាមូស៊ូម៉ាតូSanto Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានថ្លែងអបអរចំពោះសមិទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបានដោយជោគជ័យនូវភារកិច្ចក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់លោករដ្ឋមន្រ្តី។ ចំពោះឯកអគ្គរដ្ឋទូតជំនួបទ្វេភាគីនៅថ្ងៃនេះ គឺជាឱកាសល្អក្នុងកិច្ចសហប្រតិបត្តិការទូត ដើម្បីបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីឱ្យកាន់តែមានភាពស្អិតរមួតទ្វេឡើង។ លើសពីនេះឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីគោលបំណងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្តោតសំខាន់លើកិច្ចគាំពារបរិស្ថាន ជីវៈចម្រុះ និងសេដ្ឋកិច្ចបៃតង ដោយរាប់បញ្ចូលឥណទានកាបូន ពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងជូនពរឱ្យលោកទទួលបានជោគជ័យក្នុងការបំពេញ ភារកិច្ចការទូតនៅកម្ពុជា។ ជាមួយគ្នានេះលោករដ្ឋមន្រ្តីបានជម្រាបជូនឯកអគ្គរដ្ឋទូតអំពីយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ហើយឈរលើយុទ្ធសាស្រ្តគន្លឹះនេះ កម្ពុជាសម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព ស្របនឹងគោលបំណងនៃជំនួបនៅថ្ងៃនេះ ដែលឯកអគ្គរដ្ឋទូតបានលើកឡើង។ ជាមួយគ្នានេះ កម្ពុជា-ឥណ្ឌូនេស៊ីនឹងធ្វើការជាមួយគ្នាយ៉ាងជិត ស្និទ្ធ ដើម្បីសម្អាតប្រទេសទាំងពីរឱ្យទទួលបានភាពស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិក និងមានភាពបៃតង តាមរយៈការបង្កើនគម្របព្រៃឈើឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងការវិនិយោគបៃតងក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនេះ។

...

គួររម្លឹកជូនថា ទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជាអស់រយៈពេល ៦៥ឆ្នាំមកនេះ បាននាំមកនូវផល ប្រយោជន៍ជាច្រើន តាមរយៈការវិនិយោគ ការនាំចេញនាំចូលផលិតផល ការផ្លាស់ប្តូរទំនិញកសិកម្ម ឧស្សាហកម្មសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print