យល់ដឹងបន្តិចទៅ! លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់

ស្រវឹងមធ្យម (0,25 – 0,39)
👉ម៉ូតូ = ២៥ម៉ឺន
👉រថយន្តធុនស្រាល = ៤០ម៉ឺន
👉រថយន្តធុនធ្ងន់ = ៨០ម៉ឺន

ស្រវឹងខ្លាំង (0,40 ឡើង)
👉ម៉ូតូ = ១លាន
👉រថយន្តធុនស្រាល = ២លាន
👉រថយន្តធុនធ្ងន់ = ៤លាន
*ករណីមិនរាងចាល បញ្ជូនទៅតុលាការ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺន ទៅ ៤លានរៀល។
សូមបញ្ជាក់ថា ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ចេញកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញជាប្រចាំ ដោយគ្មានការលើកលែងចំពោះបុគ្គលណាម្នាក់នោះឡើយ ហើយចាប់ផ្ដើមពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តែម្ដង។ សកម្មភាពនេះ ជាយន្តការមួយ លុបបំបាត់ ករណីគ្រោះថ្នាក់ចរាចរណ៍ ។

នៅព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា ៖ «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»។
សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះ ជាក្តីប្រថ្នារបស់មជ្ឈដ្ឋានរបស់បនរជាពលរដ្ឋ មន្ត្រីរាជការ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print