ប្រទេសចិន-វៀតណាម និងថៃដែលកម្ពុជា នាំចូលទំនិញច្រើនជាងគេមានតម្លៃរាប់ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានឱ្យដឹង​ថា​ ប្រទេសចំនួន៣ រួមមានចិន វៀតណាម និងថៃ​ ដែលកម្ពុជា បាននាំចូលទំនិញច្រើនបំផុត​ នៅឆ្នាំ២០២៣។

អគ្គនាយកដ្ឋានគយ បានគូសបញ្ជាក់ថា​ ប្រទេសចិន ឈរលេខរៀងទី១ ដែលបាននាំចូលទំនិញមកកាន់កម្ពុជាច្រើនជាងគេ ក្នុងទំហំប្រមាណជាង ១០,៧៨ពាន់លានដុល្លារអាមេរិក កើនឡើង ៣,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ១០,៤៤ពាន់លានដុល្លារ។ ដោយឡែកការនាំចេញរបស់កម្ពុជាទៅចិនមានចំនួនជាង ១,៤៧ពាន់លានដុល្លារ កើនឡើងជិត ២០%។ នៅឆ្នាំ ២០២៣ ដដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណជាង ១២,២៦ពាន់លានដុល្លារ កើនឡើង ៥%។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់បន្ថែមថា កម្ពុជា បាននាំចូលទំនិញពីប្រទេសវៀតណាម មានតម្លៃជាង ៣,៦ពាន់លានដុល្លារ ថយចុះជិត ៩% បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៣,៩ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចេញរបស់កម្ពុជា ទៅវៀតណាម បានចំនួន ២,៩ពាន់លានដុល្លារ កើនឡើងជាង ៣៧% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៣ សម្រេចបានទឹកសរុបជាង ៦,៥៨ពាន់លានដុល្លារ។

ចំណែកប្រទេសថៃ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងទឹកប្រាក់ ៣,៧១ពាន់លានដុល្លារ ថយចុះជាង ២០% បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៤,៤៧ពាន់លានដុល្លារ។ ក្នងនោះការនាំចេញរបស់កម្ពុជា ទៅថៃមានចំនួនជាង ៨១៧លានដុល្លារ និងការនាំចូលមកវិញមានចំនួនជាង ២,៨៩ពាន់លានដុល្លារ។

...

គួរជម្រាបថា​ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានឱ្យដឹងថា​ ទំហំពាណិជ្ជកម្មកម្ពុជា អន្តរជាតិ នៅក្នុងឆ្នាំ ២០២៣​ បានថយចុះជិត ១០% ស្មើនឹងទឹកប្រាក់ ៤៦,៨២ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៤៧,៧១ពាន់លានដុល្លារ។ ប្រទេសសំខាន់ៗ ដែលបានដោះដូរទំនិញជាមួយកម្ពុជា បច្ចុប្បន្នរួមមាន៖ ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូណេស៊ី អាល្លឺម៉ង់ កាណាដា សិង្ហបុរី អង់គ្លេស តៃវ៉ាន់ កូរ៉េខាងត្បូង អេស្ប៉ាញ ម៉ាឡេស៊ី ហូឡង់ បារាំង ឥណ្ឌា បែលហ្ស៊ិក ហុងកុង និងអ៊ីតាលីជាដើម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print