រថយន្តស្ទូចបើកលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ចំនួនពីរកង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស្ទូចក្នុងល្បឿនលឿនក៏បានរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ចំនួនពីរកង់រាយប៉ាយពេញផ្លូវចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលការពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី ២៦ខែមករាឆ្នាំ ២០២៤ចំណុចក្បែស្តុបក្រសួងមហាផ្ទៃតាមបណ្ដោយផ្លូវព្រះនរោត្តម​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដំបូងគេបានឃើញរថយន្តស្ទូចមួយគ្រឿងពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ3E-9643បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតរថយន្តមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពួកចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្ដាលឲ្យបាក់ចំនួនពីរកង់រាយប៉ាយពេញផ្លូវចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណាំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សហើយភ្លាមនោះដែរតៃកុងរថយន្តបង្កក៏បានចុះពីរថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើទៅរក្សទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយជាមួយនឹងខាងជំនាញចរាចរណ៍នៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print