ភ្នំពេញ : ការបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- ចោទថាមន្ត្រីគណបក្សប្រជាជនកម្ពុជាមកអូស្ត្រាលីដើម្បីបំបែកបំបាក់សហគមន៍ខ្មែរនៅអូស្ត្រាលី = មានតែសហគមន៍ខ្មែរនៅអូស្ត្រាលីអន់ឲ្យគេបំបែកបំបាក់បាន ?
២- របប ហ៊ុន ម៉ាណែត មិនចប់ដូចការចង់បានរបស់ពួកប្រឆាំងនៅអូស្ត្រាលីទេ = របប ហ៊ុន ម៉ាណែត នឹងនៅដឹកនាំច្រើននីតិកាលទៅមុខទៀត?
៣- រង់ចាំមើលតើរដ្ឋាភិបាលអូស្ត្រាលីបិទទិដ្ឋាកាមន្ត្រីកម្ពុជាប៉ុន្មាននាក់? = ដេកចាំដាំចេកទៅអានាង?
៤- លោករ៉ូប៊ិនសុនកុំតាំងខ្លួនជាចៅហ្វាយនាយតុលាការកម្ពុជាឲ្យសោះ = គ្មាននរណាធ្វើតាមខ្លួនទេ?
៥- រឿងចោទថាមានមូលដ្ឋានទ័ពចិននៅកម្ពុជាមិនក្តីគគុកទេ = ព្រោះវាអត់មានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាទេ?
៦- អ្នកដែលប្រឆាំងពាក្យអរគុណសន្តិភាព = គឺជាអ្នកស្រឡាញ់សង្គ្រាម?
៧- ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាភ្ញៀវរបស់មេដឹកនាំអូស្ត្រាលីនិងជាសមភាគីអូស្ត្រាលី = អូស្ត្រាលីមិនគិតថាកម្ពុជាជាសត្រូវអូស្ត្រាលីទេ។
៨- នៅប្រទេសប្រជាធិបតេយ្យអត់មានច្បាប់អនាធិបតេយ្យទេ = ជនណាបង្ករអំពើអនាធិបតេយ្យនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
៩- ការនិយាយថាមន្ត្រីបក្សកាន់អំណាចអង្វរឲ្យនីណាក់ចូលជាសមាជិកបក្សកាន់អំណាច = គឺជាការប្រឌិតរឿង?
១០- នៅកម្ពុជាមិនមានមូលដ្ឋានកងទ័ពបរទេសទេ = ហើយកម្ពុជាក៏គ្មានមូលដ្ឋានទ័ពរបស់ខ្លួននៅបរទេសដែរលើកលែងនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ? ៕