ដោយយោងទៅតាមទិន្នន័យរបស់ សមាគមឧស្សាហកម្មមួយបានឱ្យដឹងថា ការនាំចេញរថយន្តនៅក្នុងប្រទេសចិនដែលជាទីផ្សាររថយន្តធំជាងគេបំផុតរបស់ពិភពលោកបានកើនឡើង១៤,៦ភាគរយដល់ ចំនួន២,០៧លានគ្រឿងនៅក្នុងខែមិថុនា។
សមាគមផលិតរថយន្តចិននេះបាន បន្ថែមទៀតថាការលក់រថយន្តខ្នាតតូច បានកើនឡើង១៧,៧ភាគរយដល់ចំនួន ១,៧៨លានគ្រឿងក្នុងខែមិថុនា។
ប្រទេសនេះបានផលិតរថយន្តស្ទើតែ ២,០៥លានគ្រឿងកាលពីឆ្នាំមុនពោល គឺកើនឡើង១០,៤៥ភាគរយបើធៀបនឹង ឆ្នាំមុន។
នៅពាក់កណ្តាលដំបូងនៃឆ្នាំនេះទិន្ន ផលរថយន្តកើនឡើង៦,៤៧ភាគរយដល់ ចំនួន១២,៨៩លានគ្រឿងខណៈដែលការលក់រថយន្តកើនឡើង៨,១៤ភាគរយដល់ ១២,៨៣លានគ្រឿង។
រថយន្តដែលប្រើប្រាស់ថាមពលថ្មីនៅតែមានប្រជាប្រិយភាពក្នុងចំណោមអតិថិជនចិនដដែលពោលគឺជាមួយនឹងការលក់ ដែលកើនឡើងទ្វេដងដល់ចំនួន៤៤.០០០គ្រឿងកាលពីខែមុន។
ក្នុងរយៈពេល ៦ខែដំបូងនេះចិនបានលក់រថយន្តប្រើប្រាស់ថាមពលថ្មីអស់ ចំនួន១៧០.០០០គ្រឿង។
លោក Yao Jie អគ្គលេខាធិការសមាគមនេះបានមានប្រសាសន៍ថា កំណើនទីផ្សាររថយន្តប្រើប្រាស់ថាមពលថ្មីនេះនឹងបន្តកើនឡើងក្នុងពាក់កណ្តាលទី២នេះ ហើយលោកបានព្យាករថាការលក់នឹងឈានដល់៧០០.០០០គ្រឿងក្នុងឆ្នាំ២០១៦នេះ។
កំណើននៃការលក់រថយន្តចិនឈាន ដល់ចំណុចកំពូលចំនួន៤៥ភាគរយកាលពីឆ្នាំ២០០៩ហើយបានធ្លាក់ចុះវិញជា បណ្តើរៗ ដោយសារតែទីក្រុងព្យាយាម គ្រប់គ្រងអ័ព្ទ និងការបំពុលបរិស្ថានតាម រយៈការកំណត់រថយន្តថ្មីដែលធ្វើចរាចរណ៍នៅលើផ្លូវ។
ក្រុមហ៊ុនផលិតរថយន្តបានលក់រថ យន្តអស់ចំនួន២៤,៦លានគ្រឿងនៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១៥ពោលគឺកើនឡើង ៤,៧ភាគរយ។ នេះបានធ្វើឱ្យមាន កំណើនតិចតួចបំផុតនៅក្នុងរយៈពេល ៣ឆ្នាំបន្ទាប់មកកើនឡើង៦,៩ភាគរយនៅឆ្នាំ២០១៤៕
ដោយ៖ រ័ត្ន